ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អ្នកស្រីលីម៉ាលីម្ចាស់ផ្សារ៉ាថ្មីប៉ោយប៉ែតរងការរិះគន់ថា ចាក់ដីលុបស្រះដែលបន្សល់ទុកតាំងពីសម័យឆ្នាំ១៩៧០ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន........
Thu,09 January 2020 (Time 10:47 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 673នាក់)


បន្ទាយមានជ័យ÷ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ អង្គភាពគេហទំព័រ រស្មី ជាយដែន យើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ចាប សារុន អាយុ៥០ ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ អ្នកស្រី លី ម៉ារី ដែលត្រូវបានគេស្គាល់ថា បច្ចុប្បន្នជាម្ចាស់ផ្សាររ៉ាថ្មីប៉ោយប៉ែត ស្ថិតនៅក្រុងប៉ោយប៉ែត បានកំពុងចាក់ដីលុបស្រះដែលបន្សល់ទុកតាំងពីសម័យឆ្នាំ១៩៧០ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានឃុបឃិតគ្នាជាប្រព័ន្ធលួចធ្វើប្លង់កាន់កាប់ដីរបស់គាត់និងប្រជាពលរដ្ឋមួយចំនួនទៀត។ ទីតាំងលុបរំលោភយកដីស្រះនេះស្ថិតនៅក្បែរផ្ទះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក ចាប សារុន បានបន្តថា ដំបូងឡើយនៅឆ្នាំ១៩៩១ គាត់និងគ្រួសាររបស់គាត់ ព្រមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួនទៀតបានមកនាំគ្នាមករស់នៅលើចំនុចបន្ទាយសេអុីកាត់ (កាត់៤) និងបានកាន់កាប់ព្រមទាំងអាស្រ័យផលលើដីប្រហែលជាង១រ៉ៃ លុះក្រោយមកបានបរិច្ចាគអោយទៅឈ្មោះ ទិត្យ លេក ដែលត្រូវជាប្តីរបស់អ្នកស្រី លី ម៉ារី ចំនួន១រ៉ៃដើម្បីសាងសង់សាលារៀន។ លោក ចាប សារុន បន្តថា លុះក្រោយមកអត់ឃើញមានការសាងសង់សាលារៀននោះទេ បែរជានៅឆ្នាំ១៩៩៨ លោក ទិត្យ លេក លួចឃុបឃិតគ្នាទៅធ្វើលិខិតកាន់កាប់ដីមួយនេះយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ ហើយថែមទាំងទិញដីពីពលរដ្ឋមួយចំនួនបន្ថែមទៀត និងរំលោភយកពីពលរដ្ឋមួយចំនួនទៀតផងដែរ ដោយបច្ចប្បន្នសរុបផ្ទៃដីនៅក្នុងប្លង់ដីរបស់អ្នកស្រី លី ម៉ារី មានទំហំរហូតដល់ទៅ១៣០០០ម (មួយមុឺនបីពាន់ម៉ែត្រការ៉េ) ដោយក្នុងនោះគឺរំលោភយកទាំងដីស្រះ និង ដីរបស់គាត់មួយចំនួនទៀតផងដែរ ។ លោកបន្តថា បច្ចុប្បន្នដីដែលប៉ះជាមួយពលរដ្ឋមួយចំនួនគឺបានដោះស្រាយតាមគោលនយោបាយរួចរាល់ហើយនៅឡើយតែខាងក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះដែលអ្នកស្រី លី ម៉ារី មិនទាន់ដោះស្រាយអោយសមស្របទៅតាមតំលៃដែលគាត់ចង់បាន។

ជុំវិញរឿងរ៉ាវដូចខាងលើនៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ដដែល អ្នកស្រី លី ម៉ារី បានអនុញាតអោយសារព័ត៌មានយើងចូលទៅជួបនៅស្នាក់ការរបស់គាត់នៅក្នុងផ្សាររ៉ាថ្មីប៉ោយប៉ែត។ ក្នុងនោះអ្នកស្រីក៏បានអះអាងថា មិនពិតដូចការចោទប្រកាន់នោះទេ ហើយដីទាំងនោះរួមទាំងដីស្រះដែលគាត់បានកំពុងបញ្ជារគ្រឿងចាក់អោយចាក់ដីលុបនោះ គឺជាដីស្របច្បាប់របស់គាត់ព្រោះថា គាត់មានប្លង់ដីកាន់កាប់ត្រឹមត្រូវ ហើយដីនោះមិនមែនលោក ចាប សារុន ជាអ្នកបរិច្ចាគផងដែរ។ ដោយឡែកអ្នកស្រីបានអះអាងថា គឺលោក ចាប សារុន និងបក្សពួកទេជាអ្នកទៅសង់លំនៅដ្ឋានបំពានលើដីរបស់គាត់ ហើយម្យ៉ាងវិញទៀតផ្ទះនិងដែលកំពុងមានទំនាស់ជាមួយលោក ចាប សារុន ដែលមិនទាន់ដោះស្រាយនោះ គឺអ្នកស្រីកំពុងតែរង់ចាំសាលក្រមអនុវត្តន៍រុះរើតែប៉ុណ្ណោះ គឺអ្នកស្រីមិនដោះស្រាយអោយនោះទេ ព្រោះដីនោះជាដីរបស់អ្នកស្រី។

ទោះបីជាមានការបកស្រាយរវាងភាគីទាំងសងខាងយ៉ាងណាក៏ដោយ សូមអំពាវដល់ឯកឧត្តម អ៊ុំ រាត្រី និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតគួរតែបើកការស៊ើបអង្កេតអោយបានសុីជម្រៅថា ដីនោះមានបញ្ហាអ្វី និងអ្នកណាជាម្ចាស់ដីយ៉ាងពិតប្រាកដដើម្បីផ្តល់នូវភាពយុត្តិធម៌ជួនជនរងគ្រោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13263 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
54248 នាក់
ខែនេះ :
254972 នាក់
3 ខែនេះ :
691984 នាក់
សរុប :
15525916 នាក់