មហាជននិងរងចាំមើលថាតើលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ ហ៊ានបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ អាប៉ាង.បញ្ជល់មាន់.នេះដែរឬទេ....
ភ្នំពេញ៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា៖ លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោក ឯម ភារី មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់ដុះស្លែ និង អាប៉ោង ព្រោះខ្លាចអំណាចអ្នកកាងសង្វៀនបញ្ជល់មាន់ អាប៉ោង ដ៏ធំមួយនេះ ដែលគេស្គាល់ឈ្មោះម្ចាស់សង្វៀនយ៉ាងច្បាស់ថាមានបីនាក់ជាអ្នកកាងនិងអកនករត់ការក្រៅប្រព័ន្ធច្បាប់ដើម្បីបើកលេងដោយរលូន ដោយរំខានដល់សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធប្រចាំខណ្ឌមានជ័យឡើយ "ទី១-ឈ្មោះ ឈឿន សុខលី ទី២-ឈ្មោះ ខេ សាន់ ទី៣-ឈ្មោះ ម៉ាប់"
ប្រភពពីប្រជាពលរដ្ឋបន្តថា៖ ជុំវិញករណីបើកលេងសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ក្នុងមួយគូរ រាប់លានរៀលខាងលើនេះ ប្រហែលជាត្រូវប្រេីរបារមីរបស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញហេីយ ទេីបអាចបង្រ្កាបបនល្បែងបញ្ជល់មាន់នឹងអាប៉ោងដ៏ធំ ដ៏មានរឹទ្ធិអំណាច ដែលមានទីតាំងចំនួន០២កន្លែង នៅទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ហេីយកន្លែងបនល្បែងដែលមានទីតាំងខាងលេីនោះ អាចចូលទៅលេងបានតាមផ្លូវដូងងៀប៣ ឆ្លងកាត់ប្រឡាយលូទៅត្រង់ដល់ហេីយ មិនពិបាករកនោះទេ និងទីតាំងមួយទៀតហៅ(សេះស) ។
នេះហេីយជាទីតាំងដែលគេតែងបើកលេងផ្លាស់ប្តូរជានិច្ច ដើម្បីបំបែកដានអ្នកសារព័ត៌មាន នេះគឺជាទឹកដីគ្រប់គ្រងសន្តិសុខដោយលោក ឯម ភារី មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ នឹងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យផងដែរ។ បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ ទីតាំងខាងលេីនេះមានសារព័ត៌មានជាច្រេីនបានចុះផ្សាយ និង កម្លាំងសមតកិច្ចចុះបង្ក្រាបបានផងដែរ។ តែមកទល់ បច្ចុប្បន្ននេះនៅតែបេីកលេងយ៉ាងអនាធិតេយ្យដ៏ដែល ហេីយនិងមានចាក់ភ្នាល់លុយរាប់សិបលានរៀល នឹងរាប់ពាន់ដុល្លាដល់ខ្ទង់ម៉ឺនដុល្លាទៀតផង។
បើយោងតាមប្រភពពីអ្នកចូលទៅលេងនៅកន្លែងនោះបាននិយាយថា៖ ម្ចាស់សង្វៀនបានបង់លុយអោយសមត្តកិច្ចរួចហេីយជាថ្នូរក្នុុងការមិនចុះបង្រ្កាប រឺផ្ដល់ព័ត៌មានមកអោយម្ចាស់សង្វៀនគេចខ្លួនមុនពេលចុះបង្រ្កាប រឺក៏មិនអោយលេងតែម្ដង ហេីយក៏រាយការណ៍ប្រាប់ថ្នាក់លេីថា៖ កន្លែងដែលគេប្ដឹងរឺរាយការណ៍នោះមិនមានបនល្បែងរឺបទល្មេីសនោះទេ។ ប្រភពបន្តទៀតថា៖ សង្វៀនមាន់ជល់ដ៏ធំមួយកន្លែងនេះ ឈរជើងរាប់ខែមកហើយ នោះស្របពេលដែលមានវត្តមានលោក ស ថេត មកកាន់តំណែងជាស្នងការរាជធានីភ្នំពេញ
ទោះជាយ៉ាងណាមហាជនសង្ឃឹមថា៖ ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងមានវិធានការទប់ស្កាត់បង្រ្កាបបនល្បែងស៊ីសងខាងលេីជាមិនខាន៕