បើពិតដូចគេថា មន្រ្តីជំនាញខេត្តកែប បណ្ដែបណ្ដោយអោយសាងសង់ បំពានលិខិតអនុញាតិតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មិនព្រមហាមឃាត់ មន្ត្រីប្រភេទនេះគួរតែដកចោលទៅ....
ខេត្តកែប÷ បើតាមសេចក្តីរាយការណ៍មកពីខេត្តកែបអគារដែលបានរលំសង្កត់មនុស្សស្លាប់និងរបួសជាច្រើននោះ ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែបប រកឃេីញកំហុសសាងសង់ខុសលិខិតអនុញ្ញាតតាំងពីថ្ងៃទី៥ ខែធ្នូ ២០១៩ មកម្ល៉េះ ហេតុអ្វីមិនបញ្ឈប់ការសាងសង់ បែរជាបណ្តែតបណ្តោយ អោយសាងសង់រហូតដល់មានការបាក់រលំសង្កត់បណ្តាលឲ្យមានមនុស្សជាច្រើននាក់ស្លាប់និងរងរបួសជាច្រើនដូច្នេះ ?
តាមសេចក្តីរាយការណ៍បន្តទៀតថា កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកែប បានចុះពិនិត្យសំណង់អាគារនោះឃេីញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត ។ ដោយក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់ ៥ ជាន់ទេ តែម្ចាស់សំណង់សង់ឡេីងបន្តរហូតដល់ ៧ ជាន់ ទើបបណ្ដាលអោយបាក់រលំនៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ តែម្ដង ។
ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មិនព្រមចេញលិខិតផ្អាក ឬ បញ្ឈប់ការសាងសង់ ហេីយនៅតែបន្តអោយសាងសង់បែបនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប ។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះ ត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពេីពុករលួយ ទើបមិនព្រមបញ្ឃប់ការសាងសង់បែបនេះ ។
គិតត្រឹមម៉ោង៤ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្គ្រោះបានរកឃើញជនរងគ្រោះ២៥នាក់ នៅក្នុងគំនរអគាររលំបាក់នៅខេត្តកែប ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់នៅមានជីវិត១៨នាក់។ មហាជនរង់ចាំមេីលថាតេី មន្ត្រីណាខ្លះពាក់ព័ន្ធ នឹងករណីបាក់រលំអគារនៅខេត្តកែប ដែលបណ្ដាលអោយស្លាប់មនុស្ស និងរបួសជាច្រើននាក់នោះ ហើយតើថ្នាក់លើដែលមានឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី និងចាត់ការបែបណាចំពោះករណីខាងលើនេះ៕