ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើហិង្សារទៅលើលោកតាពិការម្នាក់......
(ខេត្តបាត់ដំបង)
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណៈជនជាពិសេសអ្នកដែលនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គមឲ្យបានជ្រាបថា នៅវេលាព្រឹកថ្ងៃទី៣១ ខែ មករាឆ្នាំ២០២០នេះតាមបទបញ្ជារបស់ឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានធ្វេីការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអ្នក តាទ្វារ ឃុំឫស្សីក្រាំង ស្រកមិងឫស្សី ខេត្តបាត់ដំបង មានភារកិច្ចជា(ប្រជាការពារឃុំឬស្សីក្រាំង)ដេីម្បីធ្វេីការស្រាវជ្រាវតាមជំនាញ ហេីយ។
បេីករណីស្រាវជ្រាវរកឃេីញនូវអំពេីល្មេីសច្បាប់របស់គាត់ដោយពិតប្រាកដនោះ សមត្ថកិច្ចនគរបាលនឹងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។
សូមជម្រាបជូនថាកាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ មានករណីហិង្សាដោយចេតនាមួយបានកេីតឡេីងបង្កដោយឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មាន ភារកិច្ចជា(ប្រជាការពារឃុំឬស្សីក្រាំង)ដែលករណីហិង្សានេះបានបណ្តាលឲ្យបុរសវ័យចំណាស់ ឈ្មោះ ហ៊ុន ខុម ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិ ឃុំខាងលេីទទួលរងរបួសធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិសាត់ ។
នៅពេលនេះឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមបញ្ជាក់ជូនសាធារណ:ជនជ្រាបថា រាល់អំពេីល្មេីសច្បាប់ មិនថាអ្នកនោះជាប្រជាពលរដ្ឋ ឬជាសមត្ថកិច្ចអ្វីក៏ដោយត្រូវតែនាំខ្លួនទៅទទួលទោសកំហុសដែលខ្លួនបានប្រព្រឹត្តិនៅចំពោះមុខច្បាប់ ។
ជាមួយនេះឯកឧត្តមស្នងការសូមគោរពថ្លែងអំណរគុណចំពោះការចូលរួមសហការណ៍ពីសាច់ញាតិ ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងអ្នកប្រេីប្រាស់បណ្តាញសង្គមទាំងអស់ដែលបានចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលស្ទេីរគ្រប់បញ្ហាដែលកេីតមានក្នុងមូលដ្ឋាន ហេីយឯកឧត្តមនៅតែបន្តអំពាវនាវឲ្យមានការចូលរួមពីសាធាណ:ជនបានច្រេីននិងផុលផុសថែមទៀតដេីម្បីសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមទាំងមូល ដោយក្តីគោរពរាប់អាន៕