សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩ តាមប្រព័ន្ធវីដេអូ
រាជធានីភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២ បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ CLMV តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនបានផ្លាស់ប្ដូរយោបល់ និងពិនិត្យមើលពីវឌ្ឍនភាពទៅលើកិច្ចសហប្រតិបត្តិការក្នុងចំណោមទាំង៤ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ក្នុងមូលបទ «ការពង្រឹងការតភ្ជាប់ដោយប្រសិទ្ធភាពកម្មក្នុងតំបន់» ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនបានអនុម័តទៅលើឯកសារ៣ សំខាន់រួមមាន៖
ទី១-សេចក្ដីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល CLMV
ទី២-ការអនុម័តទៅលើឯកសារក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងបួន នៅបញ្ជីគម្រោងអាទិភាពសម្រាប់ប្រទេសទាំងបួនកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និង
ទី៣-ផ្ដោតសំខាន់លើការជំរុញការតភ្ជាប់សមាហរណកម្មនៅក្នុងតំបន់ ហើយប្រមុខរដ្ឋាភិបាលបានអនុម័តទៅលើផែនការសកម្មភាព កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការ៥វិស័យ ៖
១)កិច្ចសហប្រតិបត្តិការទៅលើពាណិជ្ជកម្ម និងវិនិយោគ
២) ការអនុវត្តនៃឆន្ទៈសម្រាប់តំបន់
៣)ផែនការសម្រាប់ធ្វើឱ្យប្រសើរឡើងវិញក្រោយជំងឺកូវីដ១៩
៤)ការអភិវឌ្ឍន៍កម្មវិធីនៅក្នុងប្រទេសទាំង៤
៥)ការអភិវឌ្ឍន៍ធនធានមនុស្ស។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ CLMV ក៏បានជំរុញក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ជំរុញការតភ្ជាប់គ្រប់ទាំងអស់ ទាំងប្រព័ន្ធដឹកជញ្ជូន ការសម្រួលពាណិជ្ជកម្មប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធឌីជីថល ការគាំទ្រការតភ្ជាប់តាមរយៈស្ថាប័នច្បាប់ និងកម្លាំងពលកម្មជាដើម ក្នុងការទាញយកអត្ថប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្បៀងអាហារ និងទេសចរណ៍ផងដែរ។
លើសពីនេះទៅទៀតប្រមុខរដ្ឋាភិបាលទាំងបួនបានអនុម័តទៅលើការកៀងគរហិរញ្ញវត្ថុដៃគូអភិវឌ្ឍន៍នៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជន ដើម្បីជំរុញ ការអនុវត្តគម្រោងទាំងឡាយក្នុងប្រទេសទាំង៤នេះផងដែរ៕