ម្ចាស់ម៉ូតូរងរបួសសន្លប់ស្តូកស្តឹងដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តធុនធំបុករួចរត់គេចខ្លួន
ខេត្តសៀមរាបៈឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ បុកម៉ូតូ បណ្តាលឱ្យអ្នកបើកម៉ូតូ សន្លប់បាត់បង់ស្មារតី ក្រោយពីកើតហេតុអ្នកបើករថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បើកតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង ដោយរថយន្តម៉ាក HINO ពណ៌ខៀវ ចំណុះ១៥តោន ពាក់ផ្លាកលេខ ព្រះសីហនុ 3A0791 បើកបរពីខាងកើតទៅខាងលិច ហើយមកដល់ចំណុចកើតហេតុ បានបុកពីក្រោយ ម៉ូតូម៉ាក HONDA.C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1J22.12.បើកបរដោយបុរសម្នាក់ (មិនទាន់ស្គាល់ឈ្មោះ និងអត្តសញ្ញាណ) បណ្ដាលឱ្យរងរបួសធ្ងន់ ហើយសន្លប់បាត់ស្មារតី ហើយបានត្រូវគេបញ្ចូនទៅគ្លីនិកស៊ឹងរិទ្ឋីរ៉េត សៀមរាប។ចំណែកអ្នកបើកឡាន ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យបុករងរបួសសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុ រថយន្ត ននិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅរក្សាទុក នៅអធិការដ្ឋាននគបាលស្រុក រង់ចាំដោះស្រាយ នៅពេលក្រោយ៕