ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អ្នកតំណាងប្រជាពលរដ្ឋចំនួន១២៤គ្រួសាររស់នៅក្នុងភូមិអូរជ្រៅ បានដាក់ពាក្យបណ្តឹងមកសាលាក្រុង ដើម្បើឲ្យអាជ្ញាធរជួយរកដំណោះស្រាយនូវលើករណីម្ចាស់បុរី ធី ធី បាន......
Tue,28 January 2020 (Time 11:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 532នាក់)


(ក្រុងប៉ោយប៉ែត)

ប្រជាពលរដ្ឋចំនួន១២៤គ្រួសារ ដែលរស់នៅភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងមកសាលាក្រុង កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីរកដំណោះស្រាយ ករណីម្ចាស់បុរី ធី ធី បានបង្ហូរទឹកលូ ចូលមកក្នុងភូមិ ដែលប្រជាពលរដ្ឋរស់នៅ និង ចាក់ដីមកលើចំណីផ្លូវរបស់រដ្ឋថែមទៀតផង។

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង០៨និង៣០នាទី សាលាក្រុងដែលមាន វត្តមានចូលរួមរកដំណោះស្រាយរួមមាន៖ លោក កែវ តារារស្មី អភិបាលរងក្រុង លោក ប្រាក់ ប៉ូលីន អនុប្រធានការិយាល័យភូមិបាលក្រុង លោក ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ និង ការិយាយអភិវឌ្ឍន៍ក្រុង និង មណ្ឌលសេវាកម្មយុត្តិធម៌ និង តំណាងប្រជាពលរដ្ឋ លោក សារី ពិសិដ្ឋ និង លោក ប៊ុន ចាន់ធឿន កូនម្ចាស់បុរី បានមកជួបប្រជុំនៅសាលាក្រុង ដើម្បីវែកញែក រកដំណោះស្រាយរៀងៗខ្លួន។

លោកសាវី ពិសិដ្ឋ តំណាងប្រជាពលរដ្ឋ ក្នុងភូមិអូរជ្រៅ បានស្នើសុំអាជ្ញាធរ ក្នុងកិច្ចប្រជុំដោះស្រាយវីវាទនោះ ចំនួន០៥ចំនុចមាន៖ ទី១ ត្រូវរុញដីនោះចេញពីផ្លូវឲ្យអស់ ទី២ រុះរើខ្ទមសំណង់ចេញពីដីឲ្យនៅដូចដើម ទី៣ត្រូវរៀបចំប្រព័ន្ធលូបង្ហូរទឹកស្អុយឲ្យបានត្រឹមត្រូវ ជៀសវាងចូលដីប្រជាពលរដ្ឋ ទី៤ វាយរបងថ្មកម្មសិទ្ធរបស់លោក ព្រោះលោកត្រូវការវាយ ដើម្បីឲ្យមានផ្លូវរថយន្តចូល ទី៥ ត្រូវចេញប្លង់កម្មសិទ្ធស្ត្រីឈ្មោះ រស់ សុទ្ធា។

ក្រោយពីស្តាប់តាមការសំណើររបស់តំណាងប្រជាពលរដ្ឋខាងលើ លោក កែវ តារារស្មី បានដឹកនាំកម្លាំងជំនាញក្នុងអង្គប្រជុំ បានចុះមកពិនិត្យទីតាំងជាក់ស្តែង ហើយយកបីចំនុច ក្នុងការស្នើសុំរបស់តំណាង ប្រជាពលរដ្ឋចំនួន៣មាន៖ ទី១ ខាងបុរី ធី ធី ត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹកស្អុយ វាងឲ្យផុតពីការបង្ហូរទឹកមកប្រជាពលរដ្ឋបន្តទៅទៀត ហើយបានឲ្យខាងអាជ្ញាធរភូមិ និង សង្កាត់ជាអ្នកចរាចា ជាមួយម្ចាស់ដីផ្សេង ដើម្បីធ្វើលូបង្ហូរទឹកស្អុយនោះចេញ។ ទី២ ខាងភាគីម្ចាស់បុរី ត្រូវប្រើរថយន្ត ដើម្បីកៀរដីនោះចេញ និង ទី៣ សម្រាប់ផ្ទះកម្មករស្នាក់នៅ ត្រូវរុះរើ ចេញ ទៅធ្វើក្នុងដីបុរីវិញ។

អ្វីដែលប្រជាពលរដ្ឋធ្វើការកោតសរសើ ដល់អាជ្ញាធរក្រុង ជាពិសេសក្រោមការដឹកនាំ របស់លោក កែវ តារារស្មី ហ៊ានសួរកូនម្ចាស់បុរី ធី ធី នៅមុខប្រជាពលរដ្ឋនោះ និង អ្នកសារព័ត៌មាន និង ជំនាញក្រុង បានលើកឡើងជាសំនួរ ម្ចាស់បុរីថា៖ តើក្នុងការសាងសង់បុរី ខាងលើនេះដែរ មានច្បាប់អនុញ្ញាតិ ត្រឺមត្រូវដែររឺទេ? ហើយក្នុងការឆ្លើយតបនោះ កូនម្ចាស់បុរី ដែលមានឈ្មោះ ប៊ុន ចាន់ធឿន ឆ្លើយថា៖ បានសុំហើយ គឺសុំនៅខេត្ត។ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺសុំច្បាប់ បំបែកក្បាលដីលក់សោះ (សាលាកប័ត្របំបែកក្បាលដី) ហើយបានសាង់សង់បុរី ដែលមានផ្ទះរយល្វែង ចឹងតើបានជាមិនមានប្រព័ន្ធធារាសាស្ត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1495 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
42480 នាក់
ខែនេះ :
243204 នាក់
3 ខែនេះ :
680216 នាក់
សរុប :
15514148 នាក់