ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
តើពិតដែរឬទេថា.!.!.!៖ នគរបាលខេត្តសៀមរាបធ្វើទារុណកម្មអ្នកទោសនៅក្នុងមន្ទីពេទ្យ......
Tue,28 January 2020 (Time 11:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 507នាក់)


(ខេតសៀមរាប)

យោងតាមមជ្ឈមណ្ឌលសារព័ត៌មានកម្ពុជាបានធ្វើការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ តេីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាកន្លែងសង្គ្រោះអ្នកជម្ងឺឬជាកន្លែងធ្វេីទារុណកម្មអ្នកទោស​ ទេីបនគរបាលធ្វេីបែបនេះកាលពីថ្ងៃទី២៥ខែ០១ឆ្នាំ២០២០វេលាម៉ោង១១និង៦នាទីយប់មានករណីដែលធ្វេីឱ្យរំខាននិងតក់ស្លុតដល់អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅបន្ទប់វះកាត់ដែលអ្នកជម្ងឺទាំងនោះសុតតែជាអ្នកជម្ងឺដែលត្រូវវះកាត់ខ្លះវះកាត់រួចតែត្រូវសម្រាករង់ចាំការអនុញ្ញាតពីគ្រូពេទ្យដេីម្បីបានត្រឡប់ទៅផ្ទះ។

សូមបញ្ជាក់ថាតាមប្រភពអ្នកជម្ងឺដែលកំពុងសម្រាកនៅទីនោះ​ គឺមន្ទីពេទ្យបង្អែកខេត្តសៀមរាបក្នុងបន្ទប់វះកាត់​ បានត្អូញត្អែថាមានមន្ត្រីគរបាលបាននាំជនជាប់ចោទ​ ឬពិរុទ្ធជន​ ត្រង់នេះមិនច្បាស់ទេ​ បានដាក់ខ្នោះជេីងជាប់និងគ្រែហេីយដៃដាក់ខ្នោះផងនិងធ្វេីទារុណកម្មបន្ថែម​ បណ្តាលឱ្យជននោះស្រែកដោយការឈឺចាប់​ ដែលធ្វេីឱ្យអ្នកជម្ងឺនៅទីនោះប្រហែលជាសែសិបនាក់មានការតក់ស្លុតនិងខ្លះបានលាប់ជម្ងឺឡេីងវិញ។ អ្នកជម្ងឺទាំងនោះសួរថាតេីមន្ទីរពេទ្យនេះធ្វេីសម្រាប់សង្គ្រោះអ្នកជម្ងឺឬក៍សម្រាប់ដាក់អ្នកទោសមកធ្វេីទារុណកម្ម

ហេីយពួកគេថែមទាំងបាននិយាយថា​ មន្ទីរពេទ្យនិងគ្រែទាំងអស់ជាអំណោយដ៍ថ្លៃថ្លា​ របស់សម្តេចពិជ័យសេនាទៀបាញ់​ សម្រាប់ជួយជនរងគ្រោះអ្នកជម្ងឺ​ ចុះហេតុអីបានជាមានបញ្ហារនេះកេីតឡេីង។ ប្រជាពលរដ្ឋ​ ស្នេីសុំលោកទៀ​ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបមេត្តាមានវិធានការតាមការគួរតេីត្រូវទុកមន្ទីរពេទ្យជាកន្លែងសង្គ្រោះជិវិតមនុស្សឬទុកជាកន្លែងធ្វេីទារុណកម្មអ្នកទោស។ ពាក់ព័ន្ធការចោទប្រកាន់ដូចខាងលើអង្គភាពគេហទំព័ររស្មីជាដែលយើងមិនអាចសុំការបំភ្លឺបាននោះទេដោយសារគ្មានលេខទូរសព្ទតែអង្គភាពយើងនឹងរង់ចាំការបកស្រាយរាងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3537 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
44522 នាក់
ខែនេះ :
245246 នាក់
3 ខែនេះ :
682258 នាក់
សរុប :
15516190 នាក់