រដ្ឋបាលក្រុងប៉ោយប៉ែត អមដំណើរដោយមន្ត្រីចម្រុះ ចុះផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ និងម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ទីកំសាន្តនានា អំពីវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ខេត្តបន្ទាយមានជ័យ:ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគម រដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អមដំណើរដោយលោក សាន វិជ្ជរ៉ាវុធ ប្រធានកាំកុងត្រូលខេត្ត,លោក សុខ ពេញណន នាយករដ្ឋបាលស្តីទីសាលាក្រុង,លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង,លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងលោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលក្រុងជាច្រើនរូប អញ្ជើញចុះពិនិត្យនិងផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលប្រកបអាជីវកម្មលក់ដូរ ដូចជា:ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររាត្រី និងទីកំសាន្តនានា អំពីវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងមូល។
ជាមួយនឹងការពិនិត្យនិងផ្សព្វផ្សាយ អប់រំនោះដែរ រដ្ឋបាលក្រុងនិងកងកម្លាំងចម្រុះនាំយកទៅជាមួយនិងឧបករណ៍ប្រើប្រាស់គ្រឿងបំពងសម្លេងតាមរយន្តចំនួន២គ្រឿង ដើម្បីផ្សព្វផ្សាយសារណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងបានចុះអប់រំផ្ទាល់មាត់ និងចែកម៉ាស់ដល់បងប្អូនជាអ្នកលក់ដូរ អ្នកទិញ និងអ្នកធ្វើដំណើរដែលមិនពាក់ម៉ាស់បានជាច្រើននាក់ផងដែរ។
ជាមួយគ្នានោះដែរលោកអភិបាលក្រុងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអនាម័យបរិស្ថានអោយបានល្អ លាងដៃនឹងសាប៊ូ អាកុលឲ្យបានញឹកញាប់ ពាក់ម៉ាសអោយបានត្រឹមត្រូវ ពិសេសគ្រូស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺ covid-១៩ នៅក្នុងសហគមន៍៕