ឯកឧត្តមអភិបាលខេត្តកែប ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យទីតាំងប្រកបអាជីវកម្មផ្សេងៗ ក្នុងមូលដ្ឋានខេត្ត
ខេត្តកែប៖នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំអាជ្ញាធរ មន្រ្តីជំនាញដោយផ្ទាល់ ចុះពិនិត្យមើលទីតាំងប្រកបអាជីវកម្មផ្សេងៗ ក្នុងមូលដ្ឋានខេត្ត ដើម្បីបន្ដចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រោយទទួលបានបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាល។
សកម្មភាពចុះតាមដានត្រួតពិនិត្យទីតាំងលក់ដូរនេះ ឯកឧត្តមអភិបាលខេត្ត ផ្តល់ការណែនាំឱ្យអាជីវករទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការនានា ដែលចេញដោយក្រសួងសុខាភិបាល អោយបានម៉ត់ចត់ ចៀសវៀងការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែខ្លាំង។
នាឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើទីតាំងអាជីវកម្មណា នោះមិនព្រមអនុវត្តន៍ទេនឹងត្រូវបិទហាងនោះជាបណ្តោះអាសន្ន ទោះជាបែបនេះក្តី ឯកឧត្តម បានអំពាវនាវទៅប្រជាពលរដ្ឋឱ្យរួមគ្នាធ្វើតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដូចជាៈពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធិភាពខ្ពស់៕