ប្រតិភូអញ្ជើញមកពីខេត្តរតនគីរី អញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នៅតំបន់អភិវឌ្ឍន៍បឹងជង្រុក
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ លោក សាយ សាមាន សមាជិកក្រុមលេខាសម្តេចតេជោនិងជាប្រធានសម្ព័ន្ធយុរជនស្រលាញ់សន្តិភាពខេត្តរតនគីរី បានដឹកនាំប្រតិភូ អញ្ជើញមកទស្សនៈកិច្ចស្វែងយល់តំបន់អភិវឌ្ឃន៍បឹងជង្រុក ស្រុងម៉ាឡៃ និងសួរសុខទុក្ខឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ព្រមទាំងភ្ជាប់ជាមួយនូវអំណោយជាថរិការជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកំពុងប្រចាំការនៅទីនោះផងដែរ។
ក្នុងឱកាសនោះដ៏មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុក និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
ជាមួយគ្នានោះឯកឧត្តម លី សារី អភិបាលរងខេត្ត ដំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈភិបាលខេត្ត បានមានប្រសាសន៍ អគុណនិងកោតសសើរដល់ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ចូលរួមដោះស្រាយបញ្ជប់នូវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំរហូតទទួលបានជោគជ័យ ដោយយកយុទ្ធសាសន៍និងគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ និងអគុណនិងកោតសសើរដល់លោក សាយ សាមាន ដែលបានដឹកនាំក្រុមការងារអញ្ជើញមកពីខេត្តរតនគីរី ចុះសួរសុខទុក្ខ ឯកឧត្តមប៉ាន់ខែម ប៊ុនថន ដោយផ្ទាល់ ដ៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ និងបាននាំយកអំណោយជាថវិការ ទោះជាទិចឬច្រើនក្តីក៏ជាសណ្តានចិត្ត ក្នុងនាមជាគណបក្សប្រជាជន ដែលមានសម្តេចតេជោ ជាប្រមុខដែលរកសុខសន្តិភាពជូនពួកយើង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវរក្សាឲ្យបាននូវសុខសន្តិភាពមួយនេះ។
ទន្ទឹមនោះដែរឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ បានមានប្រសាសន៍ថា តំបន់នេះកំពុងតែឆ្ពោះទៅរកការអភិវឌ្ឍន៍យ៉ាងលឿនបំផុត ដែលអាជ្ញាធរចាប់ពីថ្នាក់ខេត្ត ដល់ថ្នាក់ក្រោមបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ។
ឯកឧត្តមបញ្ជាក់ថា អ្វីដែលប្រជាពលរដ្ឋទន្ទឹងរងចាំអស់រយះពេលជាង២០ឆ្នាំកន្លងមកនោះ ឥឡូវសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបំពេញជូនបងប្អូនប្រជាពលរដ្ឋហើយ ដូច្នេះយើងត្រូវតែរួបរួមគ្នាបន្ថែមទៀត។ជាងនេះទៅទៀតឯកឧត្តមបានស្នើឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាការពារភូមិ ត្រូវរក្សារអនាម័យ បរិស្ថានឲ្យបានល្អ ពិសេសត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគម៕