បង្រ្កាបល្បែងស៊ីសង និងឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសងចំនួន១០នាក់ រួមទាំងសម្ភារៈជាវត្ថុតាង មួយចំនួន នៅពោធិ៍សាត់
ខេត្តពោធិ៍សាត់៖កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប បានសហការគ្នាចុះបង្រ្កាបល្បែងស៊ីសង ដោយឃាត់ខ្លួនក្រុមអ្នកប្រព្រឹត្ត រួមទាំងសម្ភារជាវត្ថុតាងយកទៅបន្តនីតិវិធី កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ត្រូវនឹងថ្ងៃសុក្រ ៤រោច ខែខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ជនសង្ស័យប្រុសស្រីចំនួន១០នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមមាន៖
ទី១-ឈ្មោះ ម៉ម ភារៈ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផ្ទះផ្ដល់ទីតាំង(យកតុង),ទី២- ឈ្មោះ កង វឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ,ទី៣-ឈ្មោះ ទាន ផល ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ,ទី៤ -ឈ្មោះ ទិត្យ ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ,ទី៥-ឈ្មោះ ឈឹម វណ្ណៈ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ,ទី៦ -ឈ្មោះឡុញ ភ័ស្ស ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ, ទី៧-ឈ្មោះ ឆេង សារុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ,ទី៨-ឈ្មោះ ម៉ា ផាត ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ,ទី៩-ឈ្មោះ ផា សានុ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។អ្នកទាំងចំនួន៩នាក់នេះ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ និងទី១០-ឈ្មោះ សុខ ធី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់(មេអាប៉ោង និងជាអ្នកបាញ់អាប៉ោង)។
វត្ថុតាងដែលដកហូតបានរួមមាន៖កម្រាលភ្នែកចាក់អាប៉ោង១, ចានថ្មសម្រាប់បាញ់មេអាប៉ោង១, មេអាប៉ោង១, ស្បែកជើងចំនួន៩គូ, ម៉ូតូចំនួន៦គ្រឿង និងក្រុមជនប្រព្រឹត្តចំនួន១០នាក់។
ក្រុមជនប្រព្រឹត្តរួមទាំងវត្ថុតាង ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី៕