ជនសង្ស័យចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីចែកចាយគ្រឿងញៀន ត្រូវបានអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីចែកចាយគ្រឿងញៀន ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរចម្លើយរួចមក បានបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមនិតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានតាមទូរស័ព្ទពីប្រជាពលរដ្ឋថា មានការចែកចាយនូវសារធាតុញៀននៅចំណុចភូមិអ្នកតាម ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យភ្លាមនោះ លោកវរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកថ្មពួក បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន:គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន០២កូនថង់តូច,ទូរស័ព្ទដៃចំនួន០៣គ្រឿង,ម៉ូតូចំនួន០៣គ្រឿង៖
១/ម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-2966
២/ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ
៣/ម៉ូតូម៉ាកCBR ពណ៌ក្រហមលាយស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-6269 និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថស្រុកដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ត្រី ដុំ ចិត្រ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់
១/ ឈ្មោះ មុី យ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមាមជ័យ
២/ ឈ្មោះ ស្រឿន សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
៣/ឈ្មោះ ញឿន គឹមហេង អាយុ២៤ឆ្នាំ ស្នាក់នៅធ្វេីចំការ ស្ថិតក្នុងភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
៤/ឈ្មោះ សំបូរ តៅមិញសុឺ ភេទប្រុស អាយុ១៥ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង៤នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាមានការពាក់ព័ន្ធនឹងករណី ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន រួចជនសង្ស័យនិងវត្ថុតាងខាងលេីត្រូវបានកម្លាំងជំនាញគ្រឿងញៀនមូលដ្ឋានអាវុធហត្ថស្រុក បញ្ជូនទៅបញ្ជាការដ្ឋានអាវុធខេត្ត ដើម្បីចាត់ការបន្ត ហើយកម្លាំងជំនាញគ្រឿងញៀនអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕