សិស្សសាលានៅវិទ្យាល័យបន្ទាយឆ្មារ មានចំនួន ៣៣នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានអាការ:ក្អួតចង្អោរសង្ស័យ.....
(បន្ទាយមានជ័យ)
ហេតុការនេះកើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង9.30នាទីព្រឹក នៅសាលាវិទ្យាល័យបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មានសិស្សានុសិស្ស ចំនួន33នាក់ក្នុងនោះ៖»សិស្សស្រី ចំនួន26នាក់»សិស្សប្រុស ចំនួន07នាក់ »លោក គ្រូ ចំនួន01នាក់ »លោកស្រីជំទប់ទីពីរ 01នាក់ សរុប 35នាក់ ស្រី 27នាក់ ។
តាមប្រភពពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា សិស្សានុសិស្សទាំង៣៣នាក់នោះ គឺកើតអាការៈ ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និងអស់កម្លាំង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មណ្ឌលសុខភាពបន្ទាយឆ្មារ និងទៅមន្ទីពេទ្យបង្អែកថ្មពួក 01នាក់ ។ តាមប្រភពពីនគរបាលស្រុកថ្មពួកបន្តឲ្យដឹងថា ពេលនេះសិស្សទាំង៣៣នាក់នោះ មានភាពធូស្រាលបន្តិចហើយ ។ ដោយយោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ គឺពុំទាន់ដឹងមូលហេតុនៅឡើយទេ កំពុងធ្វើការស្រាវជ្រាវ។