ប្រទះឃើញសាកសពមនុស្សស្រីម្នាក់ នៅចំនុចផ្លូវថ្មី ភូមិអ្នកតាតាំង បន្ទាប់ពីបានបាត់ខ្លួនមួយយប់
ខេត្តកំពង់ឆ្នាំង៖សាកសពមនុស្សស្រីវ័យប្រមាណជាង២០ម្នាក់ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២០ ត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី០៤ ខែឆ្នាំដ៏ដែល នៅចំនុចផ្លូវថ្មី ភូមិអ្នកតាតាំង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
បើតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឡាំ រដ្ឋា ភេទស្រី អាយុប្រហែល
ជាង២០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមប្រភពពីមិត្តភក្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៣ ខែឆ្នាំដ៏ដែល ពេលដែលត្រឡប់ពីរៀនវិញ ជនរងគ្រោះបានជិះបាឡាស្មាច់មួយគ្រឿង ចំឡងមិត្តភ័ក្រដាក់តាមផ្ទះដូចសព្វមួយដង រួចហើយក៏បើកបាឡាសំដៅមកផ្ទះនៅម៉ោង៧.០០នាទីល្ងាច លុះក្រុមគ្រួសារចាំបាត់ៗ ដោយពុំឃើញត្រឡប់មកផ្ទះយូពេក ក៏នាំគ្នាដើររកអស់រយៈពេលមួយយប់ លុះដល់ព្រឹកឡើងក៏ប្រទះឃើញសាកសព អណ្ដែតទឹកនៅចំនុចកន្លែងកើតហេតុខាងលើ។
បច្ចុប្បន្នសាកសព ត្រូវបានអាជ្ញាធរភូមិឃុំ និងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ បានប្រគល់សពទៅឲ្យក្រុមគ្រួសារ រង់ចាំមន្ត្រីជំនាញធ្វើកោសលវិច្ច័យ ដើម្បីពិនិត្យសាកសព ករណីខាងលើនេះ នៅមិនទាន់ដឹងពីមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះនៅឡើយទេ៕