ប្រជាកសិករនៅស្រុកមង្គលបុរី ស្នើឲ្យអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាការខ្វះទឹកធ្វើស្រូវបង្កើនរដូវ ខណៈដែលនៅតាមអូរ ប្រឡាយមេត្រូវបានរីង ឯស្រូវឡើងក្រហមបណ្តើៗ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីទឹកបានស្រក ប្រជាកសិកទទួលបានពូជស្រូវ ប្រភេទសែនក្រអូប និងអ៊ីអ៊ែរ ជាស្រូវដែលមិនប្រកាន់រដូវ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយះអាជ្ញាធរខេត្ត ស្រុក ក្រុង បាននាំគ្នាផុសផុលចុះសាបព្រោះ រហូតមកដល់ពេលនេះបានលូតលាស់ល្អ ខ្លះដាំបាន២០ថ្ងៃ ខ្លះទៀត៣០ថ្ងៃ ដោយស្រូវសែនក្រអូបប្រើរយៈពេល៣ខែ និងស្រូវអ៊ីអ៊ែរប្រើរយៈពេល២ខែកន្លះទើបប្រមូលផល តែអ្វីដែលជាការព្រួយបារម្មណ៍នៅពេលនេះ គឺការខ្វះទឹកខណៈដែលនៅតាមអូរ ប្រឡាយមេមួយចំនួនកំពុងខះ រីងជាបណ្តើៗ នៅសល់បន្តិចបន្តួចមិនអាចផ្គត់ផ្គង់តាមតម្រូវការបាននោះទេ។
ប្រជាកសិកររស់នៅឃុំរហាត់ទឹក ស្រុងមង្គលបុរី ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយសារស្ថានភាពទឹកនៅតាមប្រឡាយមេមួយចំនួនរីង ខះ បានធ្វើឲ្យស្រូវមិនទទួលយកឬស៊ីជី ជាហេតុនាំឲ្យស្រូវមួយចំនួនកំពុងឡើងក្រហមបណ្តើៗ អាចប្រឈមនឹងការងាប់នៅពេលខាងមុខដ៏ខ្លី បើមិនមានវិធានការជួយសង្គ្រោះឲ្យបានទាន់ពេលទេនោះ។ទាំងនេះបានធ្វើឲ្យពួកគាត់ដែលជាប្រជាកសិករមានការព្រួយបារម្មណ៍ជាខ្លាំង ដោយពួកគាត់ពឹងផ្អែកទៅលើការធ្វើស្រែមួយមុខ សម្រាប់ជីវភាពក្នុងគ្រួសារ តែបើស្រូវរងកាខូចខាត នោះពួកគាត់ប្រឈមនឹងការខាតបង់ច្រើនដោយចំណាយថវិការទិញនិងជួលសម្ភារៈសព្វបែបយ៉ាងនោះ។ដូច្នេះពួកគាត់ស្នើឲ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ ជួយរកដំណោះស្រាយ។
ពាក់ព័ន្ធបញ្ហាខាលើនេះបើតាមអភិបាលរងស្រុកបានឲ្យដឹងថា ស្រូវរបស់ប្រជាកសិករប្រឈមនឹងការខ្វះទឹកដោយសារតែការបង្កបង្កើនផលរបស់ប្រជាកសិករ សម្រុកធ្វើច្រើន ពេលទឹកសំបូរពួកគាត់នាំគ្នាបូបទឹកចេញពីស្រែ ហាលដីព្រោះស្រូវ ដល់ពេលបូបទឹកចូលស្រែក៏សម្រុកបូបដូចគ្នា ហើយធ្វើលើសផែនការ ដែលក្នុងផែនការស្រុកតម្រូវ១ម៉ឺនហិកតា ឬលើសតិចតួច តែប្រជាកសិករធ្វើជាង២ម៉ឺនហិកតា។តែទោះយ៉ាងនេះក្តីលោកនឹងខិតខំជួយសម្រួលបង្ហូរទឹក ពីដងស្ទឹងមង្គលបូរី និងសំណង់អូរដូនពៅ ស្រុកបរវេស ខេត្តបាត់ដំបងដែលអាចធ្វើទៅបានឲ្យលទ្ធភាព៕