បុរសម្នាក់បានស្លាប់ ខណ:បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង
ខេត្តព្រះសីហនុ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពេទ្យ និងម៉ូតូសណ្ដោងរ៉ឺម៉ក(លក់ផ្កា)បើកបរក្នុងទិសដៅស្របគ្នា ពីព្រះសីហនុ-ភ្នំពេញ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណ:បញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទី ព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចចន្លោះគីឡូម៉ែត្រ១២០-១២១ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តសង្រ្គោះ(ឡានពេទ្យ) ពណ៌ស ស្លាកលេខរដ្ឋ១២-២ ០៩១១ បានបុកគ្នាជាមួយម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក(លក់ផ្កា) បើកដោយឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង រងរបួសធ្ងន់ បញ្ជូនមកមណ្ឌលសុខភាពតក្កវិទ ដើម្បីសង្រ្គោះក៏ដាច់ខ្យល់ស្លាប់តែម្តង។ចំណែគអ្នកបើកបររថយន្តក្រោយពីកើតហេតុភ្លាមបានរត់គេចបាត់ស្រមោល។
សាកសពនៅមណ្ឌលសុខភាពភាពតក្កវិទ រង់ចាំក្រុមគ្រូសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកមធ្យោបាយរថយន្តនឹងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា រងចាំដោះស្រាយគ្នាជាក្រោយ៕