ពិតជាខ្លាំងមែន៖ យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសមិនឱ្យផឹកស្រាសម្រេចចិត្ត(ចងកសម្លាប់ខ្លួន).......
ខេត្តកណ្តាល៖ថ្ងៃពុធ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្តិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលមានរណីបុរសម្នាក់ចងកធ្វើអត្តឃាត ជនរងគ្រោះមានឈ្មោះ ឈួន ហេង ហៅ ប៉ក់ ភេទប្រុសអាយុ ២៩ឆ្នាំមានលំនៅភូមិឃុំខាងលើ មុខរបរ កសិករ បើតាមការឲ្យដឹងពីសមត្ថកិច្ចនៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈួន ហេង បានផឹកស្រាស្រវឹងពេលនោះម្តាយឈ្មោះ ជា លី ភេទស្រី អាយុ៥៥ឆ្នាំ បានស្តីបន្ទោសថា :កុំអោយផឹកស្រាព្រោះឈ្មោះ ឈួន ហេង មានរបួសឈឺជើង ស្រាប់តែជនរងគ្រោះបានខឹងនឹងម្តាយស្តីបន្ទោសរឿងផឹកស្រា ក្រោយមកស្រ្តីជាម្តាយក៏បានឡើងទៅលើផ្ទះបាត់ លុះព្រឹកឡើងនៅម៉ោង ៥.៣០នាទី នៅថ្ងៃទី២២ខែមករា ឆ្នាំ២០២០ ប្អូនស្រីឈ្មោះ ឈួន ឡាយ អាយុ២៧ឆ្នាំ បានចុះពីលើផ្ទះ មកក្រោមដើម្បីងូតទឹកទៅធ្វើការ ចុះមកដល់ក្រោមផ្ទះស្រាប់តែឃើញបងប្រុសឈ្មោះ ឈួន ហេង បានចងករស្លាប់ខ្លួនបាត់ទៅហើយ។ ក្រោយពេលកើតហេតុសាច់ញាតិជនរងគ្រោះបានទូរស័ព្ទទៅនគរបាលប៉ុស្តិ៍ភូមិធំប្រាប់ថាមានមនុស្សបាន(ចងកស្លាប់ខ្លួន)នៅភូមិកោះប្រាក់ សមកិច្ចបានទទួលដំណឹងភ្លាម ដឹកកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ក៏បានសហការជាមួយជំនាញស្រុកកៀនស្វាយ រួមនិងក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ ទៅពិនិត្យសាកសពឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកពិតប្រាកដមែនក្រោយធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចជំនាញក៏បានប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕