ម្ចាស់កសិដ្ឋានចិញ្ជឹមមាន់ស្រែ នៅស្រុកម៉ាឡៃស្នើឲ្យមន្ត្រីជំនាញជួយទប់ស្កាត់នូវការនាចូលសត្វមាន់ពីក្រៅប្រទេស ដើម្បីឲ្យទីផ្សារក្នុងស្រុកមានតម្លៃល្អ ប្រជាប្រជាកសិកខ្មែរមានទឹកចិត្តក្នុងការចិញ្ជឹម និងមានការងារធ្វើមិនចាំបាច់ចំណាក់ស្រុក
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីមានការជំរុញ និងលើកទឹកចិត្ត ដល់ប្រជាកសិករនៅតាមសហគមន៍ ឲ្យមានការចិញ្ចឹមដូចជា៖ត្រីសាច់ សត្វជ្រូក មាន់ ទា -ល- និងដាំបន្លែបង្ការផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ពីប្រមុខរាជរដ្ឋាភិបាលមក ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ មានការផុលផុសក្នុងការដាំដុះនិងចិញ្ចឹមត្រី និងសត្វ នៅតាមគេហដ្ឋាន និងកសិដ្ឋានដែលមានសក្តានុពល។
ជាក់ស្តែងលោកសុត សុផាត ម្ចាស់កសិដ្ឋានចិញ្ជឹមមាន់ស្រែ នៅភូមិអូរស្អុំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាប្រជាកសិករគំរូចិញ្ចឹមនិងផលិតឬភ្ញាស់កូនមាន់លក់ ពីលក្ខណៈគ្រួសារ រហូតមកដល់បច្ចុប្បន្នបានពង្រីរោងកសិដ្ឋានរបស់ខ្លួនលើផ្ទៃដីចំនួនជាង២ហិចតា គ្រោងនឹងបន្តជាច្រើនហិចតាបន្ថែមទៀត។
លោកសុត សុផាត បានឲ្យដឹងថា កាលពីដើមឡើយលោកចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយមានមេចំនួន៣០ក្បាលប្រលែងចោលជារបៀបធម្មជាតិតែប៉ុណ្ណោះ តែក្រោយពីបានសិក្សាស្វែងយល់នៅលើបណ្តាញយូធូប និងសិក្សារៀនវគ្គបណ្តុះបណ្តាលខ្លីៗ ពិសេសមានការណែនាំពីមន្ត្រីជំនាញបសុពេទ្យសត្វខេត្តផងនោះ បានធ្វើឲ្យរូបលោកមានកម្លាំងចិត្តចិញ្ចឹម និងផលិតឬភ្ញាស់កូនមាន់ រហូតមកដល់បច្ចុប្បន្នរយះពេលជិត២ឆ្នាំហើយនោះ ឃើញថាទទួលបានលិតផលល្អប្រសើដោយទទួលបាន
មេពូជចំនួន១២០០មេ អាចផលិតកូនក្នុងមួយខែបានចំនួន៩ពាន់ក្បាល ទៅ១ម៉ឺនក្បាលឯណ្ណោះ ទាំងនេះបានធ្វើឲ្យជីវភាពក្នុងគ្រួសាររបស់លោកកាន់តែប្រសើឡើមួយកំរិតទៀត។
ជាមួយគ្នានោះដែរលោកបានធ្វើការផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់បង្កើតកសិដ្ឋាឬចង់ចិញ្ជឹមជាលក្ខណៈគ្រួសារក្តី អាចអញ្ជើញមកសិក្សារៀនសូត្រពីកសិដ្ឋារបស់លោកផ្ទាល់ដោយមិនគិតថវិការ ដើម្បីជាការចែករំលែក។លោកបញ្ជាក់ថា ការចិញ្ចឹមមាន់ចាំបាច់ណាស់ជីវសុវត្ថិភាពគឺត្រូវអនាម័យ និងបាញ់សម្លាប់មេរោគទាំងក្នុងទ្រង់និងបរិវេណកសិដ្ឋានឲ្យបានត្រឹមត្រូវតាមស្ទង់ដាដែលមន្ត្រីបសុពេទ្យណែនាំ ហើយនៅដើមឆ្នាំ២០២១ខាងមុខនេះ រាល់បុគ្គលិកទាំងអស់ចេញចូល ត្រូវពាក់ឯកសណ្ឋានការពារមេរោគផ្លាសប្តូជាដាច់ខាត។
គោលបំណង និងគំរោងរបស់លោកនៅចុងឆ្នាំ២០២១ខាងមុខនេះ នឹងធ្វើការពង្រីករោងកសិដ្ឋានបន្ថែមទៀត ដោយត្រៀមដីជាច្រើនហិចតា ដើម្បីផលិតឬភ្ញាស់កូនមាន់ ឲ្យបានតាមការគ្រោងទុកក្នុងមួយខែមិនក្រោម៤ម៉ឺនក្បាលនោះទេ។លោកបញ្ជាក់ទៀតថា តាមដែលលោករៀបចំត្រៀមមាន់នៅក្នុងកសិដ្ឋានមិនក្រោមពី១២ម៉ឺនក្បាលនោះទេ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តបន្ទាយមានជ័យ នាពេលខាងមុខនេះ។ដូច្នេះក៏សូមអំពាវនាវដល់មន្ត្រីជំនាញ ជួយលើកទឹកចិត្តដល់កសិករចិញ្ចឹមមាន់ទាំងអស់ ទាំងនៅកសិដ្ឋាន និងជាលក្ខណៈគ្រួសារ ពិសេសទប់ស្កាត់នូវនាំចូលពីក្រៅប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើមិនចាំបាច់ចំណាក់ស្រុក៕