ជនសង្ស័យចំនួន៣នាក់ ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ខេត្តបាត់ដំបង:កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងមុខអនុវិទ្យាល័យសោហឺ ស្ថិតក្នុងក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង ខេត្តបាត់ដំបង ។
ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន:
១-ឈ្មោះ ទូច សារុំ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
២-ឈ្មោះ សន សារ៉ាត ហៅ ហើម,រម្យ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
៣-ឈ្មោះ ហ៊ាង ហូយ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
-វត្ថុតាងចាប់យកបានរួមមាន៖
ថ្មាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន ០៥ថង់ ទម្ងន់ ៥គីឡូក្រាម
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។
ជនសង្ស័យក្រោយពីឃាត់ខ្លួនយកមកសាកសួរ រួមជាមួយនឹងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតីវិធី៕