ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពិធីបើកការដ្ឋាន​ជួសជុលផ្លូវចា​ក់បេតុងអាមេ និងអ៊ុតកៅស៊ូ AC នៅភូមិព្រែករាំង សង្កាត់កំ​ពង់សំ​ណាញ់ ក្រុងតាខ្មៅ
Tue,29 December 2020 (Time 07:54 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 351នាក់)


ខេត្តកណ្តាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅ​ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អញ្ជើញជាអធិបតី​ភាព ក្នុងពិធីបើក​ការដ្ឋានជួសជុល ផ្លូវចាក់បេតុងអាមេ និងអ៊ុត​កៅស៊ូAC ពីលើផ្លូវបេតុង ប្រវែង៨៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកដំរោង សង្កាត់កំពង់​សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។

មានមតិសំណេះសំណាលក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល​បានមានប្រសាសន៍ថា ខេត្តកណ្តាលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍​លើហេដ្ឋារ​ចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវក្នុងខេត្ត​ទាំង​នៅទីក្រុង និងនៅជនប​ទ អោយមាន​ភាពប្រសើរឡើង។

ឯកឧត្តមបានបន្ថែមទៀតថា នេះជាស​កម្មភាពមួយដោយអនុ​វត្តតាមគោល​នយោបាយជាតិ​ដែលមា​នសម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ​គិតគូរពីសុខ​ទុក្ខបងប្អូនគ្រប់​ពេលវេលា ដោយផ្តោតសំខាន់ លើមនុស្ស ទឹក ផ្លូវ ភ្លើង។ផ្លូវនេះពិតជាមានសារៈ សំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុង​តំបន់អាចធ្វើដំណើឆ្លងកាត់ ឬដឹកជញ្ជូនកសិផល​ទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំ​ណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបាន​លើក​ឡើង​តាមរយៈវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នូវបញ្ហាផ្លូវលំបាកធ្វើដំណើរ សម្រាប់​អោយ​ក្រុមការងារកសាងផែនការ ដាក់បញ្ចូ​លសំណើរនេះ ចូលទៅក្នុងកម្មវិធីវិនិយោគខេត្ត ដើម្បី​បាន​អនុវត្តគម្រោងឆ្លើយតបទៅ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះឯកឧត្តម​អភិបាលខេត្ត ស្នើសុំបងប្អូន​ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ មេត្តាជួយថែរក្សាផ្លូវ ចៀសវាងការកាប់កាយផ្លូវ កុំដឹងលើសទំងន់ដែលនាំអោយផ្លូវឆាប់ខូចវិញ។ក្រៅពីនេះឯកឧ​ត្តមក៏​បាន​ក្រើនរំលឹកប្រជាពលរដ្ឋ សូមអោយមានស្មារតី ប្រុងប្រយត្ន័ នឹងជំងឺឆ្លងផ្សេងៗ និងសូម​អោយមើ​លថែទាំកូនចៅតូចៗ រស់នៅប្រកបដោយអ​នាម័យ ផឹកស្អាត ហូបស្អាត ពិសេសរួមគ្នាអ​នុវត្តទៅតា​ម ការណែនាំង របស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូ​វិត១៩ ក្រៅពីនេះក៏សូមអោយបងប្អូនទាំងអស់ចូលរួ​មគោរពច្បាប់ចរាចរណ៍ និងជៀសអោយឆ្ងាយ ពីគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
752 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
39990 នាក់
ខែនេះ :
302572 នាក់
3 ខែនេះ :
666781 នាក់
សរុប :
13970140 នាក់