សិក្ខាសិលាពិគ្រោះយោបល់ស្តីអំពីការគ្រប់គ្រង និងអភិក្សសត្វព្រៃនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម
ខេត្តបន្ទាយមានជ័យ៖លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បញ្ជាក់នៅក្នុងសិក្ខាសិលាពិគ្រោះយោបល់ស្តីអំពីការគ្រប់គ្រង និងអភិក្សសត្វព្រៃនៅតំបន់ការពារទេសភាពអាងត្រពាំងថ្មនៅក្នុងសាលប្រជុំមន្ទីរបរិស្ថានខេត្ត ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ថាដោយសារតែមានប្រជាពលរដ្ឋកាប់ទន្ទ្រានព្រៃឈើយកដី មកជាកម្មសិទ្ធផ្ទាល់ខ្លួន ធ្វើឲ្យសត្វព្រៃក្នុងសហគមន៍ និងក្នុងស្រុកខ្មែរចង់វិនាសផុតពូជ។
លោកអោម ចន្ថា បញ្ចាក់ទៀតថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលនៅធាតុចូលពីគ្រុ អ្នកពាក់ព័ន្ធដែលបានអញ្ជើញចូលរួម និងផ្ដល់ជាមតិយោបល់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិរក្ស សត្វរមាំង និងប្រភេទសត្វកម្រផ្សេងៗទៀត ដែលបាននឹងកំពុងរងការគំរាមកំហែងក៏ដូចជាពង្រឹងកិច្ចសហសការវាងអ្នកជំនាញនិងអាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធចូលរួមថែរក្សាការពារនិងអភិរក្សឲ្យនៅស្ថិតស្ថេគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ក្នុងនោះលោក យឹម លី បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងស្របច្បាប់ស្តីពីតំបន់ការពារធម្មជាតិដែលមានអនុក្រិត្យលេខ ១០០ អនក្រ បក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ការពារទេសភាព អាងទំពាំងថ្ម ស្រុកភ្នំស្រុក និងអនុក្រិត្យលេខ០៧ អនក្រ បក ចុះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ស្តីពីការបង្កើតរបៀងអភិរក្សជីវចំរុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលស្ថិតក្នុងភូមិសាស្ត្រ ឃុំប៉ោយចា ស្រុកភ្នំស្រុក ឃុំថ្មពួក ស្រុកថ្មពួក និងឃុំបេង ស្រុកបន្ទាយអំបិល ខេត្តឧត្តមានជ័យ ដែលជាតំបន់មានសារះសំខាន់សម្រាប់សត្វធ្វើការបំលាស់ទីនិងប្រាស្រ័យទាក់ទងរកចំណីអាហារ និងរស់នៅជាមួយគ្នា៕