ជនសង្ស័យ១នាក់ ត្រូវបានមអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅតុលាការ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ចាការ មូលដ្ឋានក្រុងសិរីសោភ័ណ បញ្ជាក់ថា ខណៈកំពុងដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ពេលទៅដល់ចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញយុវជនម្នាក់នៅកន្លែងទីងងឹត ហើយមានការសង្ស័យកម្លាំងរបស់លោកក៏បានហៅមកសួរនាំ និងឆែកឆេរ រកឃើញមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០២កូនថង់តូច និងថ្នាំញៀនយ៉ាម៉ាកន្លះគ្រាប់ ហើយកម្លាំងបានធ្វើការឃាត់ខ្លួនតែម្ដងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ សុភី ហៅម៉ន ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងបញ្ជូនមកប្រគល់ឱ្យការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
នៅចំពោហមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទិញគ្រឿងញៀនខាងលើនេះយកមកប្រើប្រាស់ផង និងលក់ផង។ដោយបានចម្លើយសារភាព និងមានវត្ថុតាង ព្រមទាំងធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ទើបកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០៕