អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់អំណោយឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការប្រយុទ្ធជំងឺកូវីដ.១៩
បន្ទាយមានជ័យ៖ ថ្ងៃសៅរទី២៦ ខែ ធ្នូ ឆ្នាំ ២០២០ នេះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និង ថវិកាជូនដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ដែលបានបំពេញភារៈកិច្ចទាំងថ្ងៃយប់ក្នុងកិច្ចប្រតិបត្តិការចូលរួមយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ពិសេសអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកាត់ផ្តាច់ និងទប់ស្កាត់ឲ្យខានតែបានការចម្លងចូលក្នុងសហគមន៍។
អំណោយដែលឧបត្ថម្ភរួមាន: ១.ទិសភូមិភាគជួរមុខ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣ ០០០ ០០០រៀល ២.ស្នងការដ្ឋាននគរបាលខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៨ ០០០ ០០០រៀល
៣.កងរាជអាវុធហត្ថខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៦ ០០០ ០០០រៀល ៤.តំបន់ប្រតិបត្តិការសឹករងខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៦ ០០០ ០០០រៀល
៥.កងពលតូចថ្មើរជើងលេខ៥១ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៨ ០០០ ០០០រៀល
៦.វរៈសេនាតូចលេខ៥០៣ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣ ០០០ ០០០រៀល ។
អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវពង្រឹងបង្កើនការយក ចិត្តទុកដាក់ ថែមទៀតក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្នុងសហគមន៍ ក្នុងខេត្តមួយចំនួននៅក្នុងប្រទេសថៃ៕