លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចាអធបតីក្នុងពិធីប្រគល់សម្ភារបរិក្ខារកុំព្យូទ័រ ជូនសាលាខេត្ត និងមន្ទីរ-អង្គភាពចំនួន៥ នៅសាលប្រជុំអាគា"ឃ"សាលាខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រទ្ធសភា និងអធិការកិច្ច ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់សម្ភារបរិក្ខារកុំព្យូទ័រជូនសាលាខេត្ត និងមន្ទីរ-អង្គភាពចំនួន៥ នៅសាលប្រជុំអាគា"ឃ"សាលាខេត្តស្វាយរៀង។
ពិធីនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាគណៈប្រតិភូអមដំណើរ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីមួយចំនួនទៀត។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យអង្គភាពក្រោមឱវាទរបស់រដ្ឋបាលខេត្តស្វាយរៀង នៅពេលដែលបានទទួលសម្ភារៈទាំងនេះហើយ ត្រូវប្រើប្រាស់ឲ្យចំគោលដៅ មានតម្លាភាព និងមានប្រសិទ្ធភាព និងត្រូវពង្រឹងសម្ថតភាពនៃការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា។ជាពិសេស ត្រូវអនុវត្តឲ្យបាននូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គម ការលាងដៃនឹងសាប៊ូ ឬជែល ដើម្បីបង្ការនូវជំងឺកូវីដ១៩ ។
ជាមួយគ្នានោះដែរលោកជំទាវក៏បានថ្លែងអគុណដល់រដ្ឋាភិបាលចិន បើទោះបីជាក្នុងកាលទេសៈដែលពិភពលោកបាននឹងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបាននៅចំណងមិត្តភាព និងការឧបត្ថម្ភ តាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងការិយាល័យជាដើម និងបានថ្លែងអគុណដល់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ដែលបានជួយជ្រោមជ្រែង និងសម្របសម្រួលគ្រប់បែបយ៉ាង តាមរយៈស្ថានទូតចិន ក្នុងការផ្គត់ផ្គង់ នូសម្ភារៈទាំងនេះដល់រដ្ឋបាលខេត្តស្វាយរៀង។
សម្ភារបរិក្ខាដែលលោកជំទាវប្រគល់ជូនទៅដល់មន្ទីរ-អង្គភាពនាព្រឹកនេះរួមមាន៖
១- សាលាខេត្តស្វាយរៀង កុំព្យូរទ័រយួដៃចំនួន០២គ្រឿង កុំព្យូទ័រលើតុចំនួន០៣គ្រឿង និងម៉ាស៉ីនព្រីនធ័រចំនួន០៣គ្រឿង។
២-មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កុំព្យូទ័រយួរដៃចំនួន០១គ្រឿង កុំព្យូទ័រលើតុចំនួន០៣ គ្រឿង និងម៉ាស៊ីនព្រីនធឺចំនួន០៣ គ្រឿង ។
៣- មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត កុំព្យូទ័រយួរដៃចំនួន០១គ្រឿង កុំព្យូទ័រលើតុចំនួន០៣ គ្រឿង និងម៉ាស៊ីនព្រីនធឺចំនួន០៣ គ្រឿង។
៤- មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត កុំព្យូទ័រយួរដៃចំនួន០១គ្រឿង កុំព្យូទ័រលើតុចំនួន០៣ គ្រឿង និងម៉ាស៊ីនព្រីនធឺចំនួន០៣ គ្រឿង។
៥- វិទ្យាល័យស្វាយរៀងកុំព្យូទ័រយួរដៃចំនួន០១គ្រឿង កុំព្យូទ័រលើតុចំនួន០២ គ្រឿង និងម៉ាស៊ីនព្រីនធឺចំនួន០២ គ្រឿង។សរុបទាំងអស់កុំព្យូទ័រយួរដៃចំនួន៦គ្រឿង កុំព្យូទ័រលើតុចំនួន១៤គ្រឿង និងម៉ាស៉ីនព្រីនធ័រចំនួន១៤គ្រឿង៕