ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជន​សង្ស័យម្នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅតុលា​ការខេត្ត ពាក់ព័ន្ធទៅនឹង​ករណី​ជួញដូរ​គ្រឿង​ញៀន
Thu,24 December 2020 (Time 07:03 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 415នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ដែល​ជាប់ពាក់ព័ន្ធទៅនឹងករណី​ជួញដូរគ្រឿងញៀនខុស​ច្បា​ប់​ ត្រូវបានកម្លាំង​កងរា​ជអា​វុធហត្ថ ស្រុកស្វាយចេក ដឹកនាំដោ​យលោក​វរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការ មូ​លដ្ឋាន​អាវុធហត្ថស្រុក​ស្វាយ​ចេក បាន​ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង០៨ និង​២០​នាទី ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​ នៅចំណុចខាងកើតភូមិ​បែកចាន ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមា​នជ័យ ក្រោយពី​ទទួលបានសេចក្តីរា​យការ​ណ៍ពីប្រជាព​លរដ្ឋ។


លោក​វរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការ មូ​លដ្ឋាន​អាវុធហ​ត្ថស្រុក​ស្វាយចេក​បាន​ឲ្យដឹងថា ជន​ស​ង្ស័យមាន​ឈ្មោះ សាំង វ៉ាលីន ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅបច្ចុប្បន្ន ភូមិស្លែង ឃុំ/ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។ក្រោយពី​ឃាត់ខ្លួន​ វត្ថុតាងដែលដកហូត​បាន​រួមមាន​៖គ្រឿង​ញៀនមេ​តំហ្វេតាមីនទឹកកកចំនួន១០កូនថង់កិប ទម្ងន់១,៤៣ក្រាម, ម៉ូតូ០​១​គ្រឿង ម៉ាក​ហុងដាវេវ ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.ជ 1A-9436 និងសម្ភារៈ​មួយ​ចំនួនទៀត​។

លោក​វរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការ បញ្ចាក់ថា ជនសង្ស័យ​ខាងលើ​ក្រោយពីធ្វើកា​រឃាត់​ខ្លួន ត្រូវបាន​សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថស្រុក បញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការ​សាកសួរច​ម្លើយតែម្ដង។ក្រោ​យពីសាកសួរចម្លើយរួច ជនសង្ស័យ​បានឆ្លើយសារភាពថា រូបគេពិតជា​បានទិញគ្រឿងញៀនខា​ងលើយកមកលក់បន្តផង និងទុកប្រើប្រាស់ខ្លួនឯងផ​ង។

ដោយផ្អែកលើវត្ថុតាង និងចម្លើយសា​រភាពរបស់ជនសង្ស័យ ទើបកម្លាំងការិ​យាល័យបទល្មើស​គ្រឿងញៀនអាវុធហត្ថខេត្ត កសា​ងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតា​មនិតិវិធីច្បាប់នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2167 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
53763 នាក់
ខែនេះ :
277969 នាក់
3 ខែនេះ :
652195 នាក់
សរុប :
13936040 នាក់