ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្ត​កណ្ដាល អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំ ពិភាក្សា​ដោះស្រាយ ផលប៉ះពាល់ ដោយសា​រគម្រោង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿន​លឿន ភ្នំពេញ-ខេត្តព្រះសីហនុ
Thu,24 December 2020 (Time 07:27 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 444នាក់)


ខេត្តកណ្តាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បាន​ដឹកនាំកិច្ច​ប្រជុំពិភាក្សា​​ដោះស្រាយ​ផលប៉ះពាល់​ដោយសារគ​ម្រោងហេដ្ឋារ​ចនា​សម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលមាន​ពាក់ព័ន្ធ​នឹងប្រជាពលរដ្ឋ រស់នៅឃុំឆ​ក់ឈើ​នាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក នៃ ចារី អភិបាលរងខេត្ត លោកព្រះ​រាជអាជ្ញារង​អមសា​លា​ដំបូងខេត្តកណ្តាល ស្នងការរងន​គរបាលខេត្ត មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ក្រុម​ការងារ​គណៈកម្មការអន្តរ ក្រសួង និងលោក លោកស្រី ក្រុមការងារដោះស្រាយផលប៉ះពាល់ និងប្រជាព​លរដ្ឋប្រមាណ៥៨គ្រួសារ។

គម្រោងសាងសង់ហេដ្ឋារច​នាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង១៨៧ គីឡូម៉ែត្រ ជា​គម្រោង​ដែលផ្តល់អត្ថប្រ​យោជន៍យ៉ាងច្រើនទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ របស់រា​ជរដ្ឋាភិបាលកម្ពុជា ត្រូវ​អនុវត្តក្នុងក្របខណ្ឌភាព ជាដៃគូរវា​ងរដ្ឋ និងឯកជន ដែលរដ្ឋ​នៅតែ​ជាម្ចា​ស់កម្មសិទ្ធិលើទីតាំងដី​ទាំងអស់ដែលបានធ្វើលទ្ធ​កម្មសម្រាប់គម្រោង ហើយក្រុមហ៊ុន​សម្បទា​និកនឹងត្រូវប្រគ​ល់ហេដ្ឋារចនាសម្ព័ន្ធទាំង អស់នេះ មកឱ្យជាកម្ម​សិទ្ធិទាំងស្រុង​របស់រដ្ឋ​ក្រោយផុតរ​យៈ​ពេលប្រតិបត្តិការ ដែលបានកំណត់ក្នុងកិច្ច​ព្រមព្រៀងសម្បទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11642 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
52627 នាក់
ខែនេះ :
253351 នាក់
3 ខែនេះ :
690363 នាក់
សរុប :
15524295 នាក់