ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ព​លរដ្ឋខ្មែរ​ ដែល​វិលត្រឡប់ប្រ​ទេសថៃ ចូលមកកម្ពុជា ​តាមច្រកអូ​របីជាន់ ក្រុមគ្រូពេទ្យ មន្ត្រីជំ​នាញ​ត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូន​ទៅមន្ទីរ​ពេទ្យ​ក្រុង​ប៉ោយ​ប៉ែត ដើម្បីធ្វើចត្តា​ឡីស័ករយះពេល​១៤ថ្ងៃ
Tue,22 December 2020 (Time 10:38 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 516នាក់)


ខេត្តបន្ទាយមានជ័យ៖​ដោយសារ​ប្រទេសថៃ នៅក្នុង​ខេត្តសា​មុទ្រ​សាខន ផ្ទុះ​ឡើងវិញ​នូវជំ​ងឺឆ្លងកូវី​ដ​១៩ ដែលជាក្តី​បារម្មណ៍និងក្រោយពី​ទទួលបាន​បទបញ្ជា​ពីសម្តេចតេជោ ប្រមុខថ្នាក់រា​ជរដ្ឋាភិបាល​កម្ពុជា គណះបញ្ជា​ការឯក​ភាព​រដ្ឋបាលខេត្ត/ក្រុង ថ្នាក់ដឹកនាំកង​កម្លាំងប្រ​ដាប់អាវុធ​​​គ្រប់​ស្ថាប័ន​ខេត្ត/ក្រុង និង​អាជ្ញាធរ​មូលដ្ឋាន បានអញ្ជើញចុះត្រួត​ពិនិត្យ​មើលនូវស្ថានភាព​ទូទៅតាមបន្ទាត់​ព្រំ​ដែន​កម្ពុជា-ថែ ពិសេសនៅច្រកអូ​របីជាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​តែម្តង ដើម្បី​ដាក់វិ​ធាកា​របន្ថែម​ក្នុង​ការពង្រឹង​ការគ្រប់គ្រង​ប្រជាព​លរដ្ឋ​ ដែលបានវិ​លត្រឡប់មកពី​ប្រ​ទេ​សថៃ​​ឲ្យបានហ្មត់ចត់​តឹងរឹងបំផុត ដោយត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូន​ទៅមន្ទីរ​ពេទ្យ​ក្រុង​ប៉ោយ​ប៉ែត ដើម្បីធ្វើ​ចត្តា​ឡីស័ករ​យះពេល១៤ថ្ងៃ ​ឲ្យបានត្រឹ​មត្រូវតាម​វិធានការរបស់ក្រសួង​សុខាភិបាល។

បើតាមក្រុមគ្រូពេទ្យ និង​មន្ត្រីជំនាញ​ដែល​ប្រចាំ​ការនៅចំណុចខាង​លើ​បាន​ឲ្យដឹងថា ក្រោយពីទទួល​បាន​បទ​បញ្ចាពីសម្តេចតេជោមក​ មន្ត្រីជំនាញ​ពាក់ពន្ធ័​ទាំងអស់​បាន​រឹតបន្តឹងបំផុត នៅពេលដែល​ពួក​កាត់​ចេញ​ពីទឹក​ដីថៃ​ មិន​អនុញ្ញាត​ឲ្យពួក​គាត់​ចេញទៅណាបាត់មួយ​នាក់នោះទេ ​ដោយធ្វើការ​ពិនិត្យ​សំ​ណា​ក និង​ធ្វើចត្តា​ឡី​ស័ករ​យះ​ពេល១៤​ថ្ងៃ មិនខ្វ​ល់ពី​ការពិ​និត្យ​ឃើញ​មានការ​សង្ស័យ​ឬមិ​នមាន​នោះ​ទេ ដោយ​យក​យុទ្ធ​សាស​ចាស់​របស់​សម្តេចតេជោ​​កាលពីអំឡុង​ខែមិ​នាកន្លង​ទៅ ដោយកាល​នោះ​មិនមា​ន​អ្នកឆ្លង​នោះ​ទេ​ ដើម្បី​ទប់​ស្កាត់​ការរី​ក​រាដាលក្នុង​សហគម​។

មន្ត្រីជំនាញដដែរបន្តថា ប្រជា​ពលរដ្ឋដែល​ចេញពីទឹកដីថៃ ក្រោយពិ​និត្យរួច​ត្រូ​វបានបញ្ជូន​ទៅកន្លែក​ពិនិត្យសំ​ណាក​និងធ្វើចត្តា​ឡីស័ករយះ​ពេល១៤ថ្ងៃ នៅចំនួន​៤​ទី​តាំងដែលអាជ្ញាធរខេត្ត និងក្រុង​បាន​រៀបចំរួចជា​ស្រាចរួ​មមាន​៖ទី១-នៅមន្ទីរ​ពេទ្យបង្អែក​ប៉ោយប៉ែត(ដីថ្មី) ,ទី២-មណ្ឌលសុខភា​ព​ប៉ោយ​ប៉ែត១ ,ទី៣-សាលាព្រ​ហ្មនិមិត្ត និងទី៤-សា​លាវិទ្យាល័យ​និមិត្តថ្មី​។មន្ត្រីជំ​នាញដដែរបញ្ជាក់​ថា ពលរដ្ឋ​ដែលចេញ​មកពីទឹ​កដីថៃ​រយះ​ពេលកន្លងមក​ក៏ដូ​ចជាពេលនេះសុទ្ធសឹង​តែជួបបញ្ហា​ដោយ​សារ​ដាច់​ប៉ាស្ព័រ, អត់មា​នការងារធ្វើ និង​មានធុរៈក្នុងគ្រួសារ។ចាប់​តាំងពីកើតមាន​​​​​​វិបត្តិជំងឺកូវីត១៩​ រយៈ​ពេ​លជិ​ត១ឆ្នាំ​មក ប្រជា​ព​លរដ្ឋខ្មែរ​ ដែល​វិលត្រ​ឡប់ប្រ​ទេស​ថៃ ចូលមកក​ម្ពុជា ​តាមច្រកអូ​របីជាន់ សរុបប្រមា​ណជា៦ម៉ឺន​នាក់ ​តែនូវមិន​ទាន់មានអ្នក​កើតជំងឺឆ្លងនេះនៅឡើយទេ​សម្រាប់​ក្នុងខេត្ត​បន្ទាយមានជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9925 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
50910 នាក់
ខែនេះ :
251634 នាក់
3 ខែនេះ :
688646 នាក់
សរុប :
15522578 នាក់