លោកឧត្តមត្រី ស៊ុន សម្បត្តិ មេបញ្ចាការរងអាវុធខេត្តបន្ទាយមានជ័យ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកា ផ្តល់ជូនគ្រួសារលោកអនុសេនីយ៍ទោ យឿង សំអឿន ដែលរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញភារកិច្ច
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ចាការរងកងរាជងាវុធខេត្តបន្ទាយមានជ័យ ទទួលការងារកសាងកម្លាំង និងសហការី តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជងាវុធខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន១៩,៩៥០,០០០ (ដប់ប្រាំបួនលាន ប្រាំបួនសែន ប្រាំម៉ឺនរៀល) ជូនដល់គ្រួសារលោកអនុសេនីទោ យឿង សំអឿន ជំនួយការការិយាល័យបទល្មើសយោធា កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងពេលបំពេញភារកិច្ច។បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២) ខេត្តបាត់ដំបង។
ថវិកាទាំងនេះដែរ បានកើតឡើងពីគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធខេត្ត និងការចូលរួមជួយឧបត្ថម្ភពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយ-ជំនួការការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង-ស្រុក នាយ នាយរង និងពលអាវុធហត្ថ ខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ៕