សម្តេចក្រឡាហោម អំពាវនាវដល់មន្ត្រីច្រកទ្វារខេត្ត ដែលជាប់ព្រំដែនកម្ពុជា-ថៃទាំង៨ខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅប្រទេសថៃអ្នកឆ្លងជម្ងឺកូវិដ១៩ កាន់តែច្រើនឡើង
ខេត្តប៉ៃលិន៖ថ្លែងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលាខេត្តប៉ៃលិនសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ខិតខំរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងការ អភិវឌ្ឍន៍ខេត្តឲ្យកាន់តែរីកចំរើន។
ក្នុងឱកាសនេះដែរសម្តេចក្រឡាហោមក៏បានអំពាវនាវដល់មន្ត្រីច្រកទ្វារខេត្ត ដែលជាប់ព្រំដែនកម្ពុជា-ថៃទាំង៨ខេត្តត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ព្រោះនៅប្រទេសថៃអ្នកឆ្លងជម្ងឺកូវិដ១៩ កាន់តែច្រើនឡើងដូច្នេះរាល់ការចេញចូលត្រូវត្រួតពិនិត្យនិងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវជៀសនាំជម្ងឺពីគេមកយើង និងពីយើងទៅគេ។
ជាមួយគ្នានេះដែរលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិន ទើបតែងតាំងថ្មី បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបន្តការអភិវឌ្ឍន៍រក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន. បង្កើនកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងបង្កើនការការពារនូវវិធានការជម្ងឺកូវិដ១៩ដូនដល់ពលរដ្ឋ។រៀនសូត្របទពិសោធន៍ពីរៀមច្បងអតីតថ្នាក់ដឹកនាំខេត្ត នូវចំណុចៗដើម្បីមកវិភិវឌ្ឍន៍ឲ្យកាន់តែរីកចំរើន។
បញ្ជាក់លោកជំទាវបានស្រីមុំអតីតជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនត្រូវបានព្រះមហាក្សត្រត្រាប់បង្គាប់តែងតាំងជាអភិបាលខេត្តប៉ៃលិនជំនួលឯកឧត្តមផាន់ចាន់ធុល ដែលផ្ទេរទៅបំរើការងារនៅក្រសួងមហាផ្ទៃមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕