ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
តម្លៃទីផ្សា​រប៉ិកគួកឆ្នាំនេះ​ថោក​ជាងឆ្នាំមុនតែ​តម្លៃថេ មិនឡើងចុះ ចំណែក​ទិនផលក៏មានកា​រថយចុះ​ដោ​យ​សារ​ភ្លៀងធ្លាក់​ជោកជាំ និងមាន​មេរោ​គ​ច្រើន
Sun,20 December 2020 (Time 11:28 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 452នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយសារ​តែ​ឆ្នាំនេះ​មាន​ភ្លៀងធ្លាក់​ជោគជាំ ហើយ​ការ​ដាំដុះ​ដំណាំ​ប៉ិកគួក​របស់​ប្រ​ជាក​សិករពិ​បាកក្នុងការថែ ដោយ​សារតែមា​ន​មេរោគច្រើន ជា​ហេតុនាំ​​​​​​​ឲ្យទិន​ផលមាន​ការ​ថយ​ចុះ​ជាង​ឆ្នាំមុន ក៏ប៉ុន្តែ​តម្លៃ​ល្អជាង​ឆ្នាំមុនត្រង់​តែនៅ​ថេមិនឡើងមិន​ចុះដូចឆ្នាំមុន​។

បើតាមប្រជា​កសិករ រស់នៅភូមិ​ព​ង្រ សង្កាត់​កំពង់​ស្វាយ ​ក្រុងសិរី​សោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ដំ​ណាំប៉ិកគួកឆ្នាំនេះទទួលបាន​ផលចាញ់ឆ្នាំមុន​ពោលគឺថយចុះ មូលហេតុគឺ​មកពី​ភ្លៀងធ្លាក់​​ច្រើន ដីឡើងជាំ​បណ្តាល​ឲ្យគ្រាំង​ចុះមិន​ស្អាត ធ្វើ​ឲ្យឡើង​សម្បុរក្រហម ហើយ​ទីផ្សារក៏​វាយ៉ា​ប់ទៀត ក៏ប៉ុ​ន្តែបើសិ​នជា​ប៉ិកគួក​ស្អាតក៏គ្រាន់​បើដែរ ទោះ​ជា​ថោកក៏​ពិតមែនតែតម្លៃវានៅថេ​ ដោយ​ឆ្នាំមុន​លក់​ក្នុង១​គីឡូក្រាម​តម្លៃ​១៥​០០រៀល តែឆ្នាំ​នេះ​លក់​បាន​ត្រឹម​តែ១​គីឡូក្រាម​តម្លៃ១២​០០​រៀល ទៅ១៣​០០រៀល​តែ​ប៉ុណ្ណោះ ដោ​យសា​រតែឆ្នាំនេះ​ជួបវិប​ត្តិជំងឺឆ្លងកូវីដ១៩ផង ទើបប​ណ្តា​ល​​ឲ្យ​ស្ងាត់​មិន​សូវ​មានអ្នកមក​ទិញ​។ដោយឡែក ការទូទាត់​សោហុយចំណាយ​ទាំងអស់​ក្នុងឆ្នាំ​នេះ​ក្រោយ​ពី​ប្រ​មូ​ល​ផល​ហើយ​ប្រហែល​ជា​ម៉ា​ទប់​ទល់​អាច​រួចខ្លួន បើសិ​នជា​ខាតក៏ខាតបន្តិចបន្តួច។

ពួកគាត់បញ្ចាក់ថា ដំណាំប៉ិកគួ​កនេះ​បើធ្វើត្រូវ​វា​រយះពេ​ល៣ខែ​ជាង​ ទើបទទួ​លបានផ​ល​សម្រាប់​ពូជ​ស្រាល ចំណែ​ងពូជធ្ង​ន់​គឺរយះ​ពេល​ជាង​៥​ខែ​ឯ​ណោះ​ទើប​ទទួល​បាន​ផល​។​ជាង​នេះទៅទៀត​រា​ល់​ដី​ដែ​លដាំ​ដុះ ត្រូវផ្លា​ស់ប្តូ(ឆ្លាស់)​ដាំ​ណាំ«ឧទាហរ ឆ្នាំ​នេះ​ដាំប៉ិកគួក ឆ្នាំក្រោយ​ត្រូវដាំ​ដំឡូង»​ទើប​អា​ច​ទទួល​បានផលល្អ​​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12699 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
53684 នាក់
ខែនេះ :
254408 នាក់
3 ខែនេះ :
691420 នាក់
សរុប :
15525352 នាក់