ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន
Wed,02 December 2020 (Time 06:50 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 374នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្ត​តាមមតិដឹកនាំ​​របស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងកា​រនគរបា​លខេត្តបាត់ដំបង និងក្រោម​ការណែ​នាំរបស់ឧត្តមសេនីយ៍ត្រី កុយ​ ហៀង​ ស្នង​ការ​រងទទួល​ផែន​ការងារគ្រឿងញៀន​ កាលពីថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំ​ជូត​ទោស័ក​ព.ស.​២៥៦៤​ ត្រូវនឹងថ្ងៃទី​០២ ខែធ្នូ ឆ្នាំ២០២០​ វេលាម៉ោង០០និង១០នាទី លោក វរសេនីយ៍ឯក ឆាង​ វណ្ណឆៃ អធិការន​គរបាល​ក្រុងបាត់ដំបង បានជំរុញអោយកម្លាំងជំនាញផ្នែកប្រឆាំ​ងគ្រឿងញៀន សហការជាមួយកម្លាំង ប៉ុស្តិ៍​នគរ​បាលរដ្ឋបាលអូរចារ នៃអធិការដ្ឋាននគរបាល​ក្រុងបាត់ដំបង បានចុះល្បាតក្នុង​ភូមិស្រាស្ត​នៅ​​ ចំណុ​ចក្រុម០៣ ភូមិ អណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ដោយ​បង្ក្រាប​បានករ​ណីរក្សា​ទុក​ដោយ​ខុសច្បាប់​នូវសារ​ធាតុញៀន០១ករណី ក្នុងបទល្មើស​ជាក់ស្តែង ដោយ​ឃាត់​ខ្លួនជនសង្ស័យ​បាន០១នាក់​ឈ្មោះ ផុន ឆវ័ន ហៅវ៉េវ ភេទប្រុស អាយុ២៦ឆ្នាំ មានទី​លំ​នៅ​ភូមិអណ្តូង​ចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន​ជនសង្ស័យសមត្ថកិច្ចបានរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន៖ថ្នាំ​ញៀន​ម៉ាទឹកកក(ICE) ១ថង់,ទូរស័ព្ធដៃ០១គ្រឿង,ការបូសម្រាប់ដា​ក់លុពណ៌ឈាមជ្រូក០១,​សម្ភាះ​ប្រើ​ប្រាស់​០១ចំនួនផងដែរ។

បច្ចុប្បន្នវត្ថុតាងនិង​សង្ស័យ​ ត្រូវ​បានបញ្ជូនទៅ​កាន់ការិយាល័យ​ជំនាញដើ​ម្បីចាត់​ការបន្តតា​មនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
344 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
34813 នាក់
ខែនេះ :
263780 នាក់
3 ខែនេះ :
627371 នាក់
សរុប :
13896216 នាក់