ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង
Wed,02 December 2020 (Time 06:00 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 442នាក់)


ខេត្តកណ្តាល៖​ឯកឧត្តម គង់ សោភ័ណ្ឌ អ​ភិបាលខេត្តកណ្ដាល និងជាប្រធានគ​ណៈកម្មាធិ​ការសា​ខាកាក​បាទក្រហមកម្ពុ​ជាខេត្តកណ្ដាល នៅ​ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានចាត់ឲ្យក្រុម​ការងារ​សាខា ដឹកនាំដោ​យលោកស្រី សុក ផល ហេរញិកសា​ខាកាកបាទក្រហ​មកម្ពុជាខេត្ត ដោយមានកា​រអញ្ជើញ​ចូលរួមពីអាជ្ញាធរស្រុក នាំយកអំណោ​យមនុស្សធម៌របស់សាខា ចែកជូនគ្រួសា​រកុមារកំ​ព្រាពីរនាក់ ត្រូវបានឪពុ​កម្ដាយស្លាប់ ដោយមា​នជំងឺអេដស៍ និងកំពុងរស់នៅជាមួយជីដូន និងគ្រួ​សារ​ក្រីក្រកូនពិការ និងមា​នជំងឺអូទីសឹម នៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាស​នោះដែរ លោកស្រី សុក ផល ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំ​នូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំ​ណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហម​កម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។

លោកស្រីបានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេ​ល​វេលា និងថែមទាំងបា​នណែ នាំជា​ប្រចាំដល់ មន្រ្តីកាក​បាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវ​ពិនិត្យ​មើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័​លក្រ ស្រី្តមេ​ម៉ាយកូន​ច្រើនក្រីក្រ អ្នកកំពុងរស់នៅ​ជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំ​ងឺរ៉ាំរ៉ៃ​ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកា​ន់ពូជ​សាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំ​ណងជួយដោះ​ស្រាយ​សម្រា​លនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជា​ពលរដ្ឋណា​ម្នាក់ស្លាប់​ដោយសា​រការដាច់ស្បៀងអាហារឡើយ ។

ក្នុងឱកាសនោះដែ​រលោកស្រី ក៏បានលើកទឹកចិត្តដល់គ្រួសារទាំងពីរ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិត​ខំប្រកបរបរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន និងខិតខំមើលថែកូនចៅឲ្យបានល្អ ពិសេស​ត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រ​សួងសុខាភិបាល។

អំណោយ​ដែលសាខាកាកបាទក្រហមកម្ពុជាខេត្ដផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖​ង្ករ២៥គី​ឡូក្រាម​,មី១កេស,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ , ម៉ាស់ ១០បន្ទះ ,អាល់កុល១ដប និងថវិកាចំនួន ១៥ម៉ឺនរៀល។ ដោយឡែកគ្រួសារមានកូនពិការ ទទួលបានរ​ទេះរុញ១។ ក្នុងនោះដែរអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង បានផ្ដល់ជូននូវអង្ករ ២០ គីឡូ​ក្រាម ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ ១យួរ និងសំភារៈផ្ទះបាយមួយឈុតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7643 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
48628 នាក់
ខែនេះ :
249352 នាក់
3 ខែនេះ :
686364 នាក់
សរុប :
15520296 នាក់