បញ្ជូនខ្លួនជនសង្ស័យ១នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសម្របសម្រួលនិតិវិធីដោយលោក លឹម ប៊ុនសុភក្រ្ត័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោករវសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរងខេត្តទទួលបន្ទុកផែនគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដែលជាមុខសញ្ញាចាស់ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យជាប់របងវត្តសមាធិផល ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
លោករវសេនីយ៍ឯក ស្នងការរងខេត្តបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាញ់ សុខា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ និងឆែកឆេរលំនៅឋានរុករកវត្ថុតាង ឃើញមានថ្នាំប្រភេទគ្រាប់Wyចំនួន៣២គ្រាប់,ម្សៅក្រាមពណ៌សថ្លាចំនួន១៣កូនថង់តូច.បំពង់ជក់១,ដែកកេះ ៥ដើម និងសំបកកូនថង់ផ្លាស្ទិចមួយចំនួនផងដែរ។
ក្រោយពីឃាត់ខ្លួនយកមកសាកសួរ ជំនាញផែនការងារប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមនិតិវិធី៕