រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ តាមរយៈអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា
ខេត្តកំពត៖នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត។
ដោយឡែកកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមតាមរយៈ Video Online (Zoom Meeting) នៅតាមមន្ទីរ-អង្គភាពសាមីរៀងៗខ្លួន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័ត លើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត
៣- ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ ។
៤- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ ២០២១-២០២៣។
៥- ពិនិត្យ និងអនុម័តលើរបាយការណ៍ស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២០ ។
៦- ផ្សេងៗ
សេចក្តីរាយការណ៍របស់គណៈកម្មាធិការទាំង០៣ របស់ក្រុមប្រឹក្សាខេត្ត
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។
- គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។
- គណៈកម្មាធិការលទ្ធកម្ម។
ក្នុងឱកាសនៃកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់ថវិកាដែលបានចូលរួមដោយ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តចំនូន២០លានរៀល ជូនឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃផងដែរ៕