សង្ស័យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នងអស់ទាំងស្រុង នៅស្រុករតនមណ្ឌល
ខេត្តបាត់ដំបង៖ផ្ទះ១ខ្នងមានទំហំ៥ម៉ែត្រx១០ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើល។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ កែវ វិច្ចរ៉ា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ក្រោយទទួលបានព័ត៌មានភ្លាម
សមត្ថកិច្ចជំនាញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ចុះជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ដោយប្រើប្រាស់ទឹកអស់ចំនួនមួយឡានរហូតទទួលបានជោគជ័យ ដោយមិនបង្កអោយឆេះរាលដាលឆ្លងទៅកន្លែងផ្សេងនិងផ្ទះអ្នកជិតខាង ហើយក៏មិនបណ្តាលអោយមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅធ្វើរការសាកសួរពិនិត្យជំវិញកន្លែងកើតហេតុ និងបានសន្និដ្ឋានថា មូលហេតុដែលផ្តើមអោយមានអគ្គិភ័យកើតឡើងនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចំណែកការខូចខាតវិញឃើញថា ផ្ទះឆេះរងការខូចខាតអស់ទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនរួមមាន៖ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៣ចំនួន០១គ្រឿង - គោយន្តកន្ត្រៃចំនួន០១គ្រឿង -ទូរទឹកកកចំនួន០១គ្រឿង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕