ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែអំបិល បាននាំយកបច្ច័យ ព្រះគ្រូចៅអធិការវត្តក្នុងស្រុកស្អាង ចំនួន៣០០០ដុល្លារ និង៦លានរៀល ជូនសម្ដេចតេជោ តាមរយៈរដ្ឋបាលខេត្តកណ្ដាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩
ខេត្តកណ្ដាល៖នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២ ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែអំបិល បាននាំយកបច្ច័យ ព្រះគ្រូចៅអធិការវត្តក្នុងស្រុកស្អាង ចំនួន៣០០០ដុល្លារ និង៦លានរៀល ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈរដ្ឋបាលខេត្តកណ្ដាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែអំបិល បានមានប្រសាសន៍ថា ដោយមានការអំពាវនាវពីសម្តេចតេជោ ក្នុងនាមព្រះសង្ឃ ទាំងអស់នៅក្នុងស្រុកស្អាង ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកណ្ដាល ក្នុងការបរិច្ចាគបច្ច័យ ចំនួន៣០០០ដុល្លារ និង៦លានរៀល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអគុណដល់ ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គទូទាំងស្រុកស្អាង ដែលបានបរិច្ចាគនូវបច្ច័យ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ឯកឧត្តមបានបន្តថា ការចូលរួមនេះ គឺជាមានតម្លៃណាស់ និងជាការស្រលាញ់ និងគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ហើយក៏ជាការចូលរួម និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីផងដែរ ដែលសម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខរបស់បងប្អូនទូទៅ ដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីទាំងអស់៕