ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អាជ្ញាធរខ្មែរ ថៃ បើកកិច្ចប្រជុំពិភាក្សាបី​ចំនុចអោយពលករ និងអាជីវករ​កម្ពុជា​ចូលប្រក​បការងា​រកសិ​ក​ម្ម អាជីវកម្ម និងបើកច្រកស្ទឹងបត់
Thu,17 December 2020 (Time 06:08 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 427នាក់)


ខេត្តបាត់ដំបង៖ក្រោយមាន​ការលើកស្នើពីភាគី​ខាងអាជ្ញាធរខេត្តស្រះកែវប្រទេសថៃ មកកាន់​អាជ្ញាធ​រ​ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយជូននិយោ​ជកនិងជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចក្នុងតំបន់។

ជាក់ស្តែងនៅព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តស្រះកែវប្រទេសថៃ និងភាគីកម្ពុជា​ដែល​មានអាជ្ញាធរ​ខេត្តបាត់ដំប​ងនិងខេត្តបន្ទាយ​មានជ័យបានជួប​ប្រជុំគ្នានៅលើ​ស្ពានមិត្តភាព​កម្ពុជាថៃ នៃច្រក​អន្តរជាតិភ្នំដីស្ថិតក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង ដោយភាគីអាជ្ញា​ធរខាង​ប្រទេស​ថៃបានលើកសំណើសុំបើកកិច្ចប្រជុំពិភាក្សាជាមួយប្រទេសកម្ពុជាលើខ្លឹមសារ៣ ចំណុច​សំខាន់ៗ​ដែលឲ្យពលក​រកម្ពុជាចូលធ្វើ​ការប្រមូលផលិត​ផលកសិកម្មនិង​ឲ្យអាជីវករកម្ពុជា​ចូលម​កក្នុង​ព្រះរាជាណាចក្រថៃដើម្បីប្រកបអាជីវកម្ម នៅក្នុងតំបន់ផ្សាររុងក្លឿ និងបើកប្រើប្រាស់​ស្ពានមិត្តភាព​ណងអៀន ស្ទឹងបត់ ស្រុកអារញ្ញ ជាច្រកដឹកទំនិញដើម្បីកា​ត់បន្ថយការកកស្ទះ​នៅច្រកព្រំ​ដែន​ខ្លងលឹកស្រុកអារញ្ញ។

សំណើស្នើសុំនេះធ្វើឡើងតាមឯកសារផ្លូវការរបស់សាលាខេត្តស្រះកែវកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០​ហើយការស្នើនេះ ខាងភាគីខេត្តស្រះកែវ ប្រទេសថៃដឹកនាំដោយអភិបាលខេត្តស្រះកែវ និងមានការចូលរួមពីមេបញ្ជាការ កងកម្លាំងបូពា៍,​នាយករងសន្តិសុខ​ផ្ទៃក្នុងខេត្តស្រះ​កែវតំណាង​ក្រសួងមហាផ្ទៃនៃប្រទេសថៃនិងអ្នកជាប់ពាក់ព័ន្ធជាច្រើនទៀតរបស់មន្ទីរស្ថាប័ននៅខេត្តស្រះកែវ និងភាគី​កម្ពុជា មាន​ខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ​អភិបាល​ខេត្តបាត់​ដំបងនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធនានា និងខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯ​កឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបា​លខេត្តបន្ទាយមានជ័យ និងអង្គភាពពាក់​ព័ន្ធរ​បស់ខេត្តបន្ទាយមានជ័យផងដែរ។

ក្នុងកិច្ចប្រជុំនាព្រឹកនេះ​គោលបំណងសំខាន់គឺពិភា​ក្សាការងារពិគ្រោះយោបល់​ការបន្ធូរបន្ថយ​ច្បាប់ស្តីពីកា​រគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំ​ណើរការសេ​ដ្ឋកិច្ចក្នុងតំបន់ដែលមានរបៀបវរៈដូចខាងក្រោម:
១.ឲ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រ​ថៃ
២.ឲ្យអាជីវករកម្ពុជាចូលក្នុងព្រះរាជាណាចក្រថៃ ដើម្បីប្រកបអាជីវកម្ម នៅក្នុងតំបន់ផ្សាររោងក្លឿ
៣.បើកប្រើប្រាស់ស្ពានមិត្តភាពណងអៀន ស្ទឹងបត់ ស្រុកអារញ្ញ ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនខ្លងលឹក ស្រុកអារញ្ញ។

សូមបញ្ជាក់ផងដែរថាចំពោះលទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការឯកភាពទាំងស្រុងនោះទេ ស្ថិតក្នុងការពិភាក្សា រងចាំមានការឯកភាពជាគោលការណ៍បន្ថែមតាមក្រោយទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15221 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
56206 នាក់
ខែនេះ :
256930 នាក់
3 ខែនេះ :
693942 នាក់
សរុប :
15527874 នាក់