លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រកាសឱ្យប្រជាពលរដ្ឋទូទៅនៅខេត្តប៉ៃលិន ដែលមានជីវភាពខ្វះខាតទាក់ទងមកក្រុមការងារ
ខេត្តប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងអាកខោន របស់ខ្លួនដែលប្រកាសនៅលើផេក (Ban Sreymom Page) កាលពីវេលាម៉ោង២ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ថា "ចាប់តាំងពីពេលមានវត្តមានជម្ងឺកូវីដ-១៩ លើទឹកដីកម្ពុជាយើង កូនៗ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ទាំងអស់ទូទាំង២៥ខេត្ត/រាជធានី។
ដោយឡែក នៅខេត្តប៉ៃលិន ក្រុមការងារយុវជន ក្រុមការងារកាកបាទក្រហម រួមសហការជាមួយ អាជ្ញាធរដែនដី បានចុះបញ្ជ្រាបពន្យល់ណែនាំពុកម៉ែបងប្អូនគ្រប់ទីកន្លែងរហូតមកដល់ថ្ងៃនេះ។ ហើយសកម្មភាព ទប់ស្កាត់ ការពារដោយវិធី តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺបងប្អូនត្រូវ ឧស្សាហ៍លាងដៃនឹងសាប៊ូ ទឹកអាល់កុល ពាក់ម៉ាស់ជាប្រចាំ រក្សាគម្លាតពីគ្នា។ទាំងអស់នេះ ជាការចូលរួម ដើម្បីទប់ស្កាត់ការរីករាលដាល មេរោគចូលក្នុងសហគមន៍យើង" ។
លោកជំទាវបញ្ជាក់ថា "នាងខ្ញុំនិងក្រុមការងារទាំងអស់ នៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលាគ្រប់កាល:ទេស: សូមពុកម៉ែបងប្អូនទូទាំងខេត្ត បើមានការខ្វះខាត ស្បៀងអាហារសូមទំនាក់ទំនងក្រុមការងារយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម អាជ្ញាធរដែនដី នៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមការងារ យើងខ្ញុំនឹងចុះជួយសង្គ្រោះពុកម៉ែបងប្អូនអោយបានទាន់ពេលវេលា ។
យើងមិនបណ្តោយអោយពុកម៉ែបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ដោយក្រុមការងារយើងខ្ញុំពុំបានដឹងនិងពុំបានជួយសង្គ្រោះនោះឡើយ" ៕