ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រកឃើញទំនិញហួសកាលបរិច្ឆេទ និងទំនិញគ្មានស្លាកសញ្ញា ដាក់តាំងលក់នៅផ្សារសំរោង ខេត្តឧត្តរមានជ័យ
Wed,16 December 2020 (Time 06:54 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 420នាក់)


ខេត្តឧត្តរមានជ័យ៖នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក លិញ សុវឌ្ឍនា ប្រធានសាខា ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអជ្ញាធរដែនដី បានចុះប្រតិបត្តិការការងារ ចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូអាហារ និងធ្វើការត្រួតពិនិត្យទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារសំរោង មានទីតាំងនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព និងទំនិញដែលមិនមានអនុលោមភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ក្នុងសកម្មភាពនេះ ក្រុមការងារបានត្រួតពិនិត្យទំនិញវេចខ្ចប់រួចជាស្រេច និងបានធ្វើតេស្តបឋមលើផលិតផលទំនិញបានចំនួន១០គំរូ រួមមាន៖ នំបញ្ចុក ស្ពៃជ្រក់(០២គំរូ) ខ្ញីហាន់រួច សណ្ដែកបណ្ដុះ ជ្រក់ទំពាំង(ថៃ) ពពុះសណ្ដែក សរសៃបាញ់កាញ់ និងអំបិល(០២គំរូ) ដើម្បីវិភាគរកសារធាតុ អ៊ីយ៉ូត និងសារធាតុគីមីហាមឃាត់។

លទ្ធផល ក្រុមការងារជំនាញរបស់លោក បានដកហូតទំនិញ ដែលហួសកាលបរិច្ឆេតប្រើប្រាស់ ខូចគុណភាព និងទំនិញ ដែលមិនមានអនុលោមភាព សរុបបានចំនួន៤២.៦១ គីឡូក្រាម យកមកធ្វើការកំទេចចោលក្នុងនោះរួមមាន ៖

ទឹកសណ្ដែកកូនក្មេង (ថៃ) ចំនួន ៦៦ប្រអប់តូច.ទឹកក្រូចម៉ាក Big CoLa ដបតូច (ថៃ) ចំនួន៤៨ដប.ប្រហិតហតដក (ថៃ) ចំនួន៤កញ្ចប់.ប្រហិតសាច់គោ សាច់ជ្រូក (ថៃ) ចំនួន១៥ថង់។

នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញរបស់លោក បានបិទនិងផ្សព្វផ្សាយ ផ្ទាំងរូបភាព(Poster) បានចំនួន៥០ផ្ទាំង និងពន្យល់ណែនាំដល់អាជីវករឲ្យបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្ករផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង។

លើសពីនេះ ក្រុមការងារបានត្រួតពិនិត្យ ដោយធ្វើតេស្តបឋមលើអាល់កុលបានចំនួន០២គំរូ និងតាមដាន លើតម្លៃម៉ាស អាល់កុល ជែល ដែលដាក់លក់តាមបណ្ដា ឱសថស្ថាននានាឃើញថា ពុំមានអាល់កុលក្លែងក្លាយ (មេតាណុល) ហើយចំពោះតម្លៃក៏ពុំមានការប្រែប្រួលឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15811 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
56796 នាក់
ខែនេះ :
257520 នាក់
3 ខែនេះ :
694532 នាក់
សរុប :
15528464 នាក់