ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
តើលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យនឹងមានចំណាត់ការយ៉ាងណាទៅលើមន្ត្រីនគរបាល ទាំង3រូបដែលផឹកស៊ីស្រវឹងបាញ់បោះសេរី
Tue,15 December 2020 (Time 04:25 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 405នាក់)


ខេត្តបន្ទាយមានជ័យ៖ ដោយអំណាចឪពុកជាស្នងការរងខេត្តបន្ទាយមានជ័យ យុវជនម្នាក់ជាមន្ត្រីនគរបាលក្នុងចំណោមបក្សពួកផឹកស៊ីជាមន្ត្រីនគរបាលដូចគ្នាបានយកកាំភ្លើងខ្លីបាញ់ពីរគ្រាប់កម្សាន្តអារម្មណ៍ខណៈផឹកស៊ីស្រវឹងស្រឺងៗ។

ករណីបាញ់កម្សាន្តអារម្មណ៍នេះដែរបានធ្វើអោយអ្នកជិតខាងក្នុងភូមិមានការភ្ញាក់ផ្អើល បះសក់ រត់ជាន់ជើងគ្នាទាំងល្ងាចថ្ងៃទី១១ខែធ្នូឆ្នាំ២០២០ក្នុងចំនុចផ្ទះទទួលទិញសត្វល្អិតគ្រប់ប្រភេទរបស់មន្ត្រីនគរបាលស្ថិតក្នុងភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍បាននិយាយទាំងភ័យភិតថា ខ្លួនទើបតែចេញធ្វើការមកផ្ទះមិនទាន់ទាំងបានដោះខោអាវចេញផង ត្រូវវេចកូនប្រពន្ធរត់ចេញពីផ្ទះទាំងព្រលឹងចុងសក់ ព្រោះតែបានឃើញយុវជនម្នាក់បានកាន់កាំភ្លើងខ្លីមិនស្គាល់ម៉ាកពណ៌ខ្មៅស្រែកឡូឡាហើយបាញ់ពីរគ្រាប់បង្ហើក្បាលអ្នកភូមិ។

អ្នកឃើញហេតុការណ៍បានបញ្ជាក់បន្ថែមថាក្នុងវង់ផឹកស៊ីដែលស្ថិតនៅចំហៀងផ្ទះគឺមានគ្នាចំនួនបីនាក់ក្នុងនោះគឺមានឈ្មោះ មិន ភារៈ ហៅ វីត ជាម្ចាស់ផ្ទះនិងជាមន្ត្រីនគរបាលនៃស្នងការខេត្តបន្ទាយមានជ័យអតីតបំរើការងារនៅអធិការក្រុងប៉ោយប៉ែត និងពីរនាក់ទៀតលោកអត់ដែលស្គាល់អត្តសញ្ញាណនោះទេតែធ្លាប់ឃើញចេញចូលផ្ទះកើតហេតុញឹកញ៉ាប់។ចំពោះជនជាខ្មាន់កាំភ្លើងដែលលោកបានឃើញក្នុងហេតុការណ៍នោះ គឺមានរូបរាង ធាត់បន្តិច ខ្ពស់សំបុរស កាន់កំភ្លើងខ្លីបាញ់ពីរគ្រាប់ គឺមួយគ្រាប់បាញ់នៅខាងមុខនិងគ្រាប់ចុងក្រោយបាញ់ក្បែរតុផឹកស៊ី។

ជុំវិញនៃការបាញ់បោះសេរីនេះអ្នកក្បែរកន្លែងកើតហេតុក៏បានលើកឡើងថា វាមិនមែនជាលើកទីមួយនោះទេ គឺកើតមានច្រើនលើកមកហើយប៉ុន្តែពុំដែលមាននរណាម្នាក់ហ៊ានដឹងលឺ ឈឺឆ្អាលនោះឡើយព្រោះខ្លាចអំណាចគេ។

លោក ប៉ែន អ៉ីម មេភូមិអូរអំបិល បាននិយាយថា ករណីបាញ់បោះសេរីនេះកើតឡើងនៅចន្លោះម៉ោងប្រមាណជា៥ និង៤០នាទីទៅម៉ោង៦ល្ងាចថ្ងៃសុក្រទី១១ខែធ្នូឆ្នាំ២០២០ បង្កឡើងដោយក្រុមអ្នកផឹកស៊ីប្រមាណជាបីទៅបួននាក់។អ្នកបាញ់ជាបក្សពួករបស់ឈ្មោះ មិន ភារៈ ហៅ វីត ជាមន្ត្រីនគរបាល។

ករណីបាញ់នេះដែរលោកមេភូមិបាននិយាយថាមិនមែនផ្តើមឡើងពីជម្លោះក្នុងវង់ផឹកស៊ីនោះទេ គឺ ផឹកស្រាបៀរស្រវឹងស្រឺងៗបាញ់លេងដើម្បីកំសាន្តអារម្មណ៍ប៉ុណ្ណោះ។

លោក ប៉ែន អ៉ីម ក៏បានបញ្ជាក់អោយដឹងផងដែរថាក្រោយកើតក្រុមអ្នកផឹកបានបិទទ្វារចេញបាត់អស់ មន្តី្រនគរបាលប៉ុស្តិអូរអំបិលដឹកនាំដោយលោក វទ្ធី បានចុះទៅដល់ដើម្បីអង្កេតលើរឿងនេ។

សូមបញ្ជាក់ផងដែរថា ករណីបាញ់បោះសេរីក្នុងវង់ផឹកស៊ីដែលកើតឡើងកាលពីថ្ងៃទី១០ខែធ្នូត្រូវបានបិទចោលទាំងស្រុងមិនការចាត់ការតាមផ្លូវច្បាប់នោះទេ ហើយក៏មិនបានបង្ហាញអត្តសញ្ញាណជនជាខ្មាន់កាំភ្លើងនោះដែរ។ករណីមិនចាត់ការតាមផ្លូវច្បាប់លើបុគ្គលជាខ្មាន់កាំភ្លើងខាងលើ ប្រភពដែលអាចយកជាការបាន បានបង្ហើបថាជនដៃដល់ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម ស្នងការរងទទួលកិច្ចការព្រំដែននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លើកឡើងតាមទូរសព្ទ័លោកឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម បានទទួលស្គាល់ថា កូនប្រុសរបស់លោកពិតជាបានចូលរួមផឹកស៊ីនៅកន្លែងបាញ់បោះនោះមែន ប៉ុន្តែជនដៃដល់មិនមែនជាកូនប្រុសរបស់លោកនោះទេ។ខណៈមានការផ្ទុះអាវុធនោះកូនប្រុសរបស់លោកគឺជាចុងភៅផ្គត់ផ្គង់សាច់ក្លែម ក្រោយផ្ទុះកូនរបស់លោកបានរត់មកដកកាំភ្លើងចេញពីខ្មាន់ដៃក្តៅ ដើម្បីកុំអោយបាញ់បន្តទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1102 នាក់
ម្សិលមិញ :
3872 នាក់
សប្តាហ៍នេះ :
22742 នាក់
ខែនេះ :
271504 នាក់
3 ខែនេះ :
667523 នាក់
សរុប :
14079489 នាក់