តើលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នគរបាលខេត្ត បាត់ដំបង អសមត្ថភាពមែនទេ ទើបមិនហ៊ាន បង្កាបទីតាំងល្បែង.បៀ.អាប៉ោង. របស់លោកតាល់ ! ! !
ខេត្តបាត់ដំបង÷ អ្នកណាៗក៏គេដឹងថា មេបនល្បែងឈ្មោះ តាល់ គឺជាជើង ខ្លាំង ប្រចាំ ក្រុង បាត់ដំបង បើកទី តាំងល្បែង សុីសងខុសច្បាប់យ៉ាង ដុះស្លែរ មកហើយ បែរជារកសមត្ថកិច្ច ដែលមានស្នាដៃចុះ បង្រ្កាប មិនបានសោះ ។
តាមសេចក្តី រាយការណ៍មកថា ទីតាំង ដែលលោក តាល់ បើកឲ្យក្រុម អ្នកញៀន ល្បែងចូលទៅ លេងនោះត្រូវបាន ផ្លាស់ប្តូរទៅលេងកន្លែងថ្មីហើយ នៅខាងលិច កន្លែងចាស់ប្រហែល១០០ ម៉ែត្រ ឋិតក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។ ទីតាំង ល្បែងរបស់លោក តាល់ មានក្រុមអ្នក ចូលលេងយ៉ាង គក្រឹកគក្រេង ជាប្រចាំថ្ងៃផ្គើន និង គោលនយោបាយ ទាំង៩ ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាពិសេសយើង ដឹងហើយថា ប្រទេសកម្ពុជា កំពុងរងការ វាយប្រហារ ដោយសារ ជម្ងឺកូវិដ-19 សារជាថ្មី ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ដល់ប្រជាជន ទាំងអស់ បើមិន ចាំបាច់ មិនគួរ ចេញពីផ្ទះឡើយ ហើយក្នុងនោះ សម្តេចបាន បន្តឲ្យ បិទក្លឹបកំសាន្ត និង កន្លែងទីប្រជុំជន ផ្សេងៗទៀត ផងដែរ ដើម្បី ទប់ស្កាត់ការ រីករាលដាល នៃជម្ងឺកូនវិដ-19 ។
មហាជនរង់ ចាំមើលថា តើលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នគរបាលខេត្ត បាត់ដំបង មានសមត្ថភាព អាចបង្រ្កាបទីតាំងល្បែង អាប៉ោង បៀ របស់លោក តាល់ បានដែរឬយ៉ាងណា ? ពាក់ព័ន្ធបញ្ហាខាងលើអង្គភាពគេហទំព័ររស្មីជាយដែនយើងមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នគរបាលខេត្ត បាត់ដំបង បាននោះទេដោយចុចទូរស័ព្ទទៅជាច្រើនលើកគឺជាប់រវល់រហូត៕