ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំ ស្តីពីចាត់តាំងក្រុមការងារចុះកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីចាត់តាំក្រុមការងារ ដើម្បីសិក្សាសម្របសម្រួលដោះស្រាយ និងវាយតម្លៃលម្អិតឱ្យបានច្បាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាលរវាងខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ព្រមទាំងព្រំប្រទល់ក្រុង/ស្រុក នៃខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកនាយកទីចាត់រដ្ឋបាលខេត្តស្តីទី លោកមេបញ្ជាការកងកម្លាំងប្រដាប់ទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង/ស្រុកទាំងប្រាំ។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា៖ ក្រុមការងារគណៈកម្មការកំណត់ព្រំទល់ នៃខេត្តមណ្ឌលគិរី ត្រូវចុះសិក្សាកំណត់ព្រំប្រទល់ខាងលើឱ្យបានច្បាស់លាស់ និងលើកផែនការធ្វើរបាលការណ៍យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីដាក់ជូនក្រសួងមហាផ្ទៃ៕