ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលបន្ទុកផ្នែក សណ្តាប់ធ្នាប់ ដឹកនាំកម្លាំងជាច្រើននាក់ ចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារត្រី
Mon,14 December 2020 (Time 01:15 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 429នាក់)


ខេត្តបន្ទាយមានជ័យ÷ ដោយមានការយកចិត្តទុកដាក់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគបាល ក្រុង ប៉ោយប៉ែត បានបញ្ជារឲ្យលោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលបន្ទុកផ្នែក សណ្តាប់ធ្នាប់ ដឹកនាំកម្លាំងជាច្រើននាក់ ចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារត្រី ឋិតក្នុងភូមិប៉ាលិល័យ ១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ការរៀបចំនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨/០០នាទី


ក្នុងនោះគេ សង្កេតឃើញ ថា មានក្រុមអាជីវក បានដាក់ជាគ្រែ រទេះ និងក្រាលកម្រាលលក់នៅតាមជញ្ចើមផ្លូវ បេតុង ខាងកើត និង ខាងលិចផ្សារត្រី ដើម្បីដាក់ទំនិញ និង បន្លែ ផ្សេងៗលក់ យ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ខ្វាយពីផលប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ ។ តាមប្រភពពីក្រុម អាជីវករ បានលួចបង្ហើបឲ្យដឹងថា ពួកគាត់អាចលក់ដូរនៅតាមជញ្ចើមផ្លូវនេះគឺ ដោយសារតែបានបង់លុយទៅឲ្យម្ចាស់ផ្ទះ ឬម្ចាស់ដី ។ ដោយកន្លែងខ្លះគិតជាខែ និងកន្លែងខ្លះគិតជាថ្ងៃ។ ដោយក្នុងមួយថ្ងៃ ៥០០០ រៀន (ប្រាំពាន់រៀល) ទៅ ១០០០០រៀល (មួយមុឺនរៀល) និង ២០០០០រៀល(ពីរមុឺនរៀល) ក៏មានដែរ។ ក្នុងនោះ ប្រជាពលរដ្ឋ មួយចំនួនធំ បានលើកឡើងថា សូមកុំ ដើម្បីតែ ប្រយោជន៍ ផ្ទាល់ខ្លួន របស់ម្ចាស់ ផ្ទះ ឬ ម្ចាស់ដី សុខចិត្តឲ្យក្រុមអាជីវករ លក់ដូរលើជញ្ចើមផ្លូវ បង្ករឲ្យខូចសណ្តាប់ ធ្នាប់សាធារណៈឲ្យសោះ។

ចំពោះទីតាំងដីឡូត៍មួយកន្លែងនៅខាងកើតឈាងខាងជើង ផ្សារត្រីដែលហ៊ុំព័ទ្ធដោយរបង តាមប្រភពពីអាជីវករប្រាប់ថា បានបង់លុយអោយទៅសន្តិសុខ យាមដីជាប្រចាំ ចាប់ពី៥០០០ រៀន (ប្រាំពាន់រៀល) ទៅ ១០០០០រៀល (មួយមុឺនរៀល) ទោះបីលក់លើដីផ្លូវក៏ដោយ ។ ប្រភពបន្ថែមថា ដីឡូត៍មួយនេះគឺជារបស់លោក អាំង គីហេង អតីតចៅ សង្កាត់ប៉ោយប៉ែត ។

ក្នុងនោះលោក គី សារុន មេភូមិប៉ាលិលេយ្យ ១ បានឲ្យប្រាប់ថា ក្នុងនាមជាអាជ្ញាធរ គាត់បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះអប់រំនិងណែនាំជាច្រើនលើកមកហើយ តែ ក្រុមអាជីវករ នៅតែ មិនស្តាប់ ឬ សហការនោះទេ។

ដោយឡែក លោក ញ៉ាន អ៊ុយអ៊ាង អធិការរងផ្នែកសណ្តាប់ បានមានប្រសាសន៍ថា កម្លាំងរបស់លោក តែងតែយកចិត្តទុកក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារត្រីជានិច្ច ហើយកម្លាំងតែងតែណែនាំក្រុមអាជីវករកុំឲ្យរំលោភលើដីផ្លូវផងដែរ ។ ដូច្នេះពួកគាត់ បានឲ្យកម្លាំងចុះដកហូតទំនិញនិងម៉ូតូផងដែរ ដើម្បីយកទៅប៉ុស្តិ៍រងចាំហៅម្ចាស់ធ្វើការអប់រំ ប្រសិនអាជីវករណានៅតែលក់ដូរលើដីផ្លូវបន្តទៀត មិនព្រមសហការជាមួយកងកម្លាំងទេនោះលើកក្រោយលោកនិងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14501 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
55486 នាក់
ខែនេះ :
256210 នាក់
3 ខែនេះ :
693222 នាក់
សរុប :
15527154 នាក់