ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោកអនុសេនីយ៍ឯក រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ វរសេនាតូចនគរការពារព្រំដែនគោកលេខ ៩១១បានចេញមកបំភ្លឺ បដិសេដទាំងស្រុង ចំពោះការចេញផ្សាយ សារព័ត៌មានក្នុងស្រុក១ដែលបានសរសេរថា ប៉ុស្តិ៍របស់លោកនាំចេញអ៉ីវ៉ាន់និងពលករ ខុសច្បាប់.!
Sun,13 December 2020 (Time 05:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 511នាក់)


ខេត្តបន្ទាយមានជ័យ៖ អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ សូមធ្វើការបដិសេធទាំងស្រុងចំពោះអត្ថបទព័ត៌មានដែលបានចុះផ្សាយរបស់ផេក @គេហទំព័រ ផែនដីថ្មី PDT-News.com នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារថា៖បទល្មើសឆ្លងដែនកើតឡើងពេញបន្ទុកនៅច្រករបៀងបឹងសាគូ ក្រុងប៉ោយប៉ែត ដោយមានការឃុបឃិតបើកដៃពីមេប៉ុស្តិ៍ ឈ្មោះ រស់ ពិសិដ្ឋ ដែលជាប្អូនថ្លៃលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ ៩១១ ។

ចំពោះខ្លឹមសារអត្ថបទព័ត៌មាននេះ អង្គភាពសូមជំរាបជូនលោកនាយកគេហទំព័រ ផែនដីថ្មី PDT-News.com ជ្រាបថា៖ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនិងបទល្មើសឆ្លងដែនពិសេសពលករឆ្លងដែននិងនាំទំនិញខុសច្បាប់ផ្សេងៗឆ្លងដែន។

អង្គភាពយើងខ្ញុំ សូមជម្រាបជូនសាធារណជននិងសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ការចេញផ្សាយថាមានការចេញអីវ៉ាន់និងពលករ ខុសច្បាប់ តាមច្រកបឹងសាគូនោះគឺ(ត្រូវបានហាមឃាត់) គ្មានទេច្រករបៀង ឬផ្លូវស្រម៉ោច ហើយ កងកម្លាំងដែលនៅការពារតាមខ្សែបន្ទាត់ព្រំដែនទាំងខាងភាគីកម្ពុជា​ និងភាគីថៃ បានរួមគ្នាយ៉ាងសកម្មទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ពិសេសពលករឆ្លងដែន និងនាំទំនិញខុសច្បាប់ផ្សេងៗឆ្លងដែន ពិសេសជាងនេះទៀត គឺកងកម្លាំងជួរមុខទ្វេរភាគីកម្ពុជា-ថៃ រួមគ្នា បង្ការ ទប់ស្កាត់ ការីករាលដាលនៃជម្ងឺរាតត្បាតកូវីដ-១៩តាមការណែនាំដ៌ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលជានិច្ច ។

តាមការឆ្លើយបំភ្លឺតាមរយះ ទូរស័ព្ទ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរការពារព្រំដែនគោកលេខ ៩១១ បានមានប្រសាសន៍ថា វរសេនាតូចរបស់លោក ពុំមានសិទ្ធិក្នុងបើកច្រកដោយចិត្តឯងនោះទេ សូមជម្រាបអង្គភាពនិមួយៗ មានមេកើយ និងគណកម្មការចុះត្រួតពិនិត្យជាពិសេស ទោទៀតនោះ ឯកឧត្តម អភិបាលខេត្តដែលជាគណបញ្ជាការឯកភាព និងអាជ្ញាធរក្រុងប៉ោយប៉ែត តែងតែចុះសហការ ជាមួយវរសេនាតូចរបស់លោក ដើម្បីឆ្លើយតបទៅនឹងការទប់ស្កាត់នៃជម្ងឺកូវីត ហើយពុំមានការ នាំទំនិញ និងពលករ ឆ្លងដែនខុសច្បាប់ បានទេ។

ចំពោះលោកអនុសេនីយ៍ឯក រស់ ពិសិដ្ឋ ដែលជាប្អូនថ្លៃរបស់ខ្ញុំវិញ គាត់តែងតែ អនុវត្តន៍នូវបញ្ជា របស់ថ្នាក់លើជានិច្ចហើយម៉្យាងទៀត រូបនិងខ្លឹមសារដែលបងប្អូនសារព័ត៌មាន បានចុះវាយប្រហារមកលើរូបខ្ញុំនិងប្អូនថ្លៃខ្ញុំវិញ គឺពុំមានរូបថតណាដែលមានចេញជាសកម្មភាពថ្មីៗ ដែលកើតឡើងនៅច្រកបឹងសាគូ ដូចដែលសារព័ត៌មានក្នុងស្រុកបានចុះផ្សាយទេ ។

ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសារព័ត៌មានដែលបានចុះផ្សាយមានការចុះផ្សាយប្រកបដោយវិជ្ជាជីវះត្រឹមត្រូវ ហើយមានការរិះគន់ដោយក្នុងន័យស្ថាបនា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16281 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
57266 នាក់
ខែនេះ :
257990 នាក់
3 ខែនេះ :
695002 នាក់
សរុប :
15528934 នាក់