អគ្គីភ័យឆាបឆេះ ឃ្លាំងស្ដុកទំនិញអស់ទឹកប្រាក់ ជិត២០ម៉ឺនដុល្លាអាមេរិក
ខេត្តកំពង់ស្ពឺ៖សង្ស័យឆ្លងចរន្ដអគ្គីសនី ទើបបង្កឲ្យអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើមរបស់ក្រុមហ៊ុន អ៊ិនធើណល យូនៀន អ៊ិនដាសស្រ្ទី កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណជិត២០ម៉ឺនដុល្លា។
យោងតាមប្រភពបានការបញ្ជាក់ គ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញវត្ថុធាតុដើម បានបំផ្លាញនូវសម្ភារៈគ្រាប់ស្នោ កាវស លឿង តាំងប៉ាវ ហើយបើតាមការឱ្យដឹងបន្ថែមពីម្ចាស់ឃ្លាំងឈ្មោះ xiao xi ji ភេទស្រី ជនជាតិចិនទីតាំងខាងលើគឺជាឃ្លាំងស្ដុកវត្ថុធាតុដើម សម្រាប់ផលិតខ្សែក្រវាត់។
ក្នុងគ្រោះអគ្គិភ័យនេះបង្កការខូចខាតសម្ភារៈរួមមាន៖
-ឆេះឃ្លាំងទំហំ42m x 36m ។
-សម្ភារៈប្រើប្រាស់ក្នុងឃ្លាំងទាំងស្រុង។តាមការប៉ាន់ស្មានបឋម ការខូចខាតសម្ភារៈគឺអស់ទឹកប្រាក់ ប្រមាណជិត២០ម៉ឺនដុល្លាអាមេរិក។
កិច្ចប្រតិបត្ដិការជួយសង្គ្រោះនោះដែរ កំលាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿងរួមមានៈ
-រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន០៥គ្រឿង។
-រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ចំនួន០១គ្រឿង ។
-រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្ស ចំនួន០១គ្រឿង។
តាមលទ្ធផលស្រាវជ្រាវជំហានដំបូង មូលហេតុដែលបណ្ដាលមកពីឆ្លងចរន្ដអគ្គីសនី។ក្នុងឃ្លាំងដែលតភ្ជាប់បន្ថែមក្នុងនោះផងដែរសមត្ថកិច្ចសំណូមពរ ដល់បណ្ដារោងចក្រ សហគ្រាស សិប្បកម្ម និងលំនៅដ្ឋានប្រជាពលរដ្ឋ ទាំងអស់គួរគប្បី ពិនិត្យយកចិត្ដទុកដាក់ខ្ពស់បំផុតលើបច្ចេកទេសតចរន្ដបណ្ដាញអគ្គីសនី ក្នុងរោងចក្រ សហគ្រាស សិប្បកម្ម លំនៅដ្ឋានផ្ទាល់ គួរជ្រើសរើស អ្នកមានបទពិសោធន៍ ពិតប្រាកដ ជៀសវាងការបង្កហានិភ័យ និងបំផ្លាញទ្រព្យសម្បត្ដិ៕