នគរបាលការពារព្រំដែនគោក ៨៩១ ហ៊ានផ្គើនបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ឃុបឃិតជាមួយឈ្មួញលួចបើកច្រករបៀងដោយចិត្តឯង
ខេត្តបន្ទាយមានជ័យ÷ ដោយយោងតាម បទបញ្ជារបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជារឲ្យកម្លាំង ជួរមុខទាំងអស់ ដែលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទច្រករបៀង ឲ្យអស់ ។ ព្រោះច្រករបៀង គឺ ជាច្រកខុស ច្បាប់ ហើយបង្ករឲ្យមានការ លួចជួញដូរ អាវុធ ជួញអាភៀន ខុស ច្បាប់ ជួញដូរមនុស្ស និង ទំនិញគេចពន្ធ ខុសច្បាប់ ផងដែរ។ តែបែរជាគេសង្កេតឃើញថា ច្រករបៀងនៅចំនុចដីឡូមួយកន្លែង ជាប់ និង ដីរបស់លោក ឡុង សំណាង ឋិតក្នុងភូមិ គីឡូម៉ែត្រលេខ ៤ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត បន្ទាយមានជ័យ នៅតែផ្គើន ជាមួយបញ្ជារសម្តេចក្រឡាហោម ស ខេង ដដែល ។
តាមប្រភព ពីនគរបាលដែល អត់បានលិឍ បានលួច បង្ហើបឲ្យដឹងថា ច្រករបៀងមួយនេះ ឋិតក្រោមការ គ្រប់គ្រងរបស់ ស៊ូយូ ហ៊ាន នាយប៉ុស្តិ៍ ស្តីទី នគរបាលការពារ ព្រំដែនគោក គីឡូម៉ែត្រលេខ ៤ នៃវរសេនាតូច នគរបាលការពារព្រំដែនគោក ៨៩១ ។ មហាជនសួរថា ពាក់ព័ន្ធ និង ការលួចនាំទំនិញ គេចពន្ធពីថៃ ចូលមកកម្ពុជា ជារៀងរាល់ យប់នេះ ដោយដឹកតាម ម៉ូតូកង់បី និង រថយន្តនីសាន់ ចង្កួតស្តាំពណ៌ ស ស្លាកលេខ BB-05 84 តើ លោកវរសេនីយ៍ឯក ហាំ វណ្ណះ មេបញ្ជាការ នគរបាល ការពារ ព្រំដែនគោក ៨៩១ មានដឹងដែរទេ? ឬមួយដឹងដែរ ? ម្យ៉ាងវិញ ទៀត តើលោកវរសេនីយ៍ឯក ហាំ វណ្ណះ និង មានចំណាត់យ៉ាងណា ចំពោះបញ្ហានេះ ?