អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីសុខាភិបាលខេត្ត និងអជ្ញាធរស្រុកកណ្តាលស្ទឹង ចុះសំណោះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៤នាក់ ដែលស្ម័គ្រចិត្តធើ្វចត្តាឡឺស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡឺស័ក មន្ទីរពេទ្យបង្អែបស្រុក
ខេត្តកណ្ដាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដឹកនាំមន្ត្រីសុខាភិបាលខេត្ត និងអជ្ញាធរស្រុកកណ្តាលស្ទឹង ចុះសំណោះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៤នាក់ ដែលស្ម័គ្រចិត្តធើ្វចត្តាឡឺស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡឺស័ក មន្ទីរពេទ្យបង្អែបស្រុកកណ្ដាលស្ទឹង។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានកោតសើរចំពោះពួកគាត់ ដែលបានចូលខ្លួនដោយ ស្ម័គ្រចិត្តធើ្វចត្តាឡឺស័ក រយៈពេល១៤ថ្ងៃ ដោយពួកគាត់បាននិយាយថា ប្រសិនបើពួកគាត់មិនចូលខ្លួនធើ្វចត្តាឡឺស័កនោះទេ ពិតជាមានបញ្ហាធំ អាចបណ្ដាលអោយឆ្លងរីករោលដាលកូវិដ១៩ អាចឆ្លងចូលក្នុងសហគមន៍ ។
ដោយឃើញការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខា ភិបាល រួមនឹងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាលថា បងប្អូនប្រជាពលរដដែលធើ្វការងារនៅផ្សារទំនើបអុីអន ១ ( /EON )ឬអ្នកដែលបានដើរលេងនៅផ្សារទំនើបអុីអន១ សូមអញ្ជើញចូលរួមពិនិត្យសំណាក និងធើ្វតេស្ត រកមេរោគកូវិដ១៩ ដើម្បីចូលរួមទប់ស្កាត់និងការពារមិនអោយឆ្លងក្នុងសហគមន៍យើង ទើបពួកគាត់ ដែលជាអ្នកបានដើរលេងនៅផ្សារទំនើបអុីអន១ ( /EON ) ចូលខ្លួនធើ្វចត្តាឡឺស័ក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ ស្កាត់មេរោគកូវិដ១៩៕