ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យ​ម្នាក់ ដែលជាប់​ពាក់ព័ន្ធ​ទៅនឹងក​រ​ណី​លួ​ច​ម៉ូតូ ​នៅស្វា​យ​រៀង ត្រូវបានសមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន
Fri,11 December 2020 (Time 05:56 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 372នាក់)


ខេត្តស្វាយរៀង​៖​ជនសង្ស័យ​ម្នាក់​ ដែលជាប់ពាក់ព័ន្ធទៅនឹង​ករណី​ប្រើប្រាស់​​ ដោយខុសច្បាប់ នូវសារ​ធាតុ​ញៀន ​ត្រូវបានកម្លាំង​សមត្ថកិច្ច​ក្រុង​ស្វាយរៀង ចាប់ឃាត់ខ្លួន​កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅក្នុងភូមិ​រោងបន្លែ សង្កាត់ស្វា​យរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។​​

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ ញ៉ាញ់ សារ៉ានពិសិដ្ឋ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរ​បរមិនពិតប្រាកដ មានទីលំនៅភូមិ-សង្កាត់ក្បែរផ្ទះកើតហេតុនេះ។ចំណែកម្ចាស់ម៉ូតូមាន​ឈ្មោះមាស សុណាង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅក្នុងភូ​មិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។រីឯម៉ូតូ​ដែលជ​នសង្ស័យ​លួចនោះ​ម៉ាកស៊ុយ​ហ្ស៊ុយគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្វាយ​រៀង ១I-៤៧៧៧។

សមត្ថកិច្ចបញ្ជាក់ថា​ មុនកើតហេតុជ​នសង្ស័យបា​នធ្វើសកម្មភាព ដើរចូល​ទៅក្នុងផ្ទះរ​បស់ឈ្មោះ មាស សុណាង លួចយកម៉ូតូមួយគ្រឿងម៉ាកនិចពណ៌ស ដែលម្ចាស់បញ្ឈរទុកនៅខាងមុខផ្ទះ​និង​មានជាប់ចង្កឹះសោ។ក្រោយពី​ធ្វើសកម្មភាពរួច ជននេះ​បានជិះម៉ូតូដែ​លលួចបា​នគេចខ្លួន​ទៅ​ទិសខាងលិចបាត់ទៅ។

ក្រោយ​មកម្ចា​ស់ដឹងថា បាត់ម៉ូតូក៏ឆែក​កាមេរ៉ាសុវត្ថិភាពមើល ទើបឃើញ​ជនសង្ស័យលួច​យកនិង​ជិះចេញ​ទៅទិសខាងលិច ហើយក៏មកដាក់ពាក្យប្តឹងឱ្យ​សមត្ថកិច្ច​ជួយធ្វើអន្តរាគមន៍តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1981 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
53577 នាក់
ខែនេះ :
277783 នាក់
3 ខែនេះ :
652009 នាក់
សរុប :
13935854 នាក់