ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នគរបាលស្រុកបាណន់ ចា​ប់ឃាត់ខ្លួន​ជនសង្ស័យ​២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
Mon,09 November 2020 (Time 02:23 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 383នាក់)


ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន០២នាក់​ត្រូវបានកម្លាំងផ្នែក​ប្រឆាំងគ្រឿងញៀន សហការជា​មួយក​ម្លាំងប៉ុស្តិ៍នគរ​បាល​រដ្ឋបា​លតាគ្រាម នៃអ​ធិការដ្ឋាននគរបាលស្រុកបាណន់ ចាប់ឃា​ត់ខ្លួនពាក់ព័ន្ធ​ករណីរក្សាទុក​ដោយខុសច្បា​ប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរ​បាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅ​ក្នុងកិច្ចចុះប្រតិបត្តិកា​រខាងលើនេះ បានធ្វើឡើង​កាលពីវេលាម៉ោង២២និ​ង៣០នាទី ថ្ងៃទី០៨ ខែវិ​ច្ឆិកា ឆ្នាំ២​០២០ នៅចំណុចភូមិ​តាគ្រាម ឃុំតាគ្រា​ម ស្រុកបាណន់ ខេត្តបាត់ដំបង​។

ជាមួ​យគ្នា​ទៅនឹ​ងកិច្ចប្រតិបត្តិការ​នេះដែរ ក្នុងបទល្មើស​ជាក់ស្តែង សមត្ថកិច្ចជំនាញ​បានធ្វើការ​ឃាត់​ខ្លួនជន​សង្ស័យចំនួន​០២នាក់៖
១-ឈ្មោះ ទូច សីហា ហៅ សី ភេទប្រុស អាយុ​៣២ឆ្នាំ​ មានទីលំនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុក​បាណន់។
២-ឈ្មោះ ពឿត សុឃឿត ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំតាគ្រាម​ ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ១៦ថង់ ទម្ងន់ ២,៩០ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០២គ្រឿង -ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ជនសង្ស័យ​និងវត្ថុតាងរហូត​មកដល់ពេលនេះ ត្រូវបានការិយាល័យ​ជំនាញកំ​ពុងរៀប​ចំសំណុំ​រឿង​បញ្ជូនបន្តទៅតុលាការ ​ដើម្បីចាត់ការតាម​នីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14169 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
40040 នាក់
ខែនេះ :
301535 នាក់
3 ខែនេះ :
666983 នាក់
សរុប :
13967023 នាក់